ព័ត៌មានជាតិ
២ ឆ្នាំ មន្ត្រីឧទ្យានុរក្ស ដោះអន្ទាក់បានប្រមាណ ១០ ម៉ឺន
យោងតាមលទ្ធផល នៃការដោះអន្ទាក់ ត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ មន្ត្រីឧទ្យានុរក្សសហគមន៍រួមគ្នា នឹងអាចដោះអន្ទាក់បានចំនួន ១០ ម៉ឺនអន្ទាក់។ នេះបើយោងតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹង កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣។

លោក នេត្រ ភក្ត្រា បានឲ្យដឹងថា លោកមិនបញ្ជាក់ច្បាស់ពីតួលេខថា អន្ទាក់ប៉ុន្មានដែលត្រូវបានដាក់ក្នុងមួយឆ្នាំនោះទេ។ ប៉ុន្តែបើយោងតាមលទ្ធផល នៃការដោះអន្ទាក់របស់មន្ត្រីឧទ្យានុរក្ស សហគមន៍ ក្នុងរយៈពេល ២ ឆ្នាំ អាចដោះអន្ទាក់បានចំនួន ១០ ម៉ឺនអន្ទាក់។ ក្នុងនោះ ឆ្នាំ ២០២១ អាចដោះបាន ៦១៦១១ អន្ទាក់ និងឆ្នាំ ២០២៣ បានចំនួន ៣៩០០០អន្ទាក់។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា បរិមាណអន្ទាក់អាចដោះបាននេះ តាមការសិក្សាតំណាងឱ្យត្រឹមតែ ២០% ប៉ុណ្ណោះ នៃចំនួនអន្ទាក់ដែលបានដោះ។ ដោយឡែក ចំពោះកាំភ្លើងកែច្នៃវិញ ក៏ជាកត្តាដែលនាំឱ្យមានគ្រោះថ្នាក់ទាំងសត្វព្រៃ និងមនុស្ស។ ហើយក្នុងរយៈពេល ២ ឆ្នាំ គឺ នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ កាំភ្លើងកែច្នៃចំនួន ១៤១៦ ដើម ក៏ត្រូវបានដកហូតផងដែរ។ មិនតែប៉ុណ្ណោះជាលទ្ធផលសត្វព្រៃជាច្រើនពាន់ក្បាល ត្រូវបានសង្គ្រោះ មិនឱ្យជាប់អន្ទាក់ ដែលព្រានព្រៃបានដាក់ និងមិនរងបួសស្លាប់ដោយសារតែកាំភ្លើងកែច្នៃ។


លោក នេត្រ ភក្ត្រា បានអំពាវនាវឲ្យចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា។ លោកថា «សូមឲ្យចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា! នៅក្នុងព្រៃ គ្មានអន្ទាក់ នៅក្នុងភោជនីយដ្ឋានគ្មានសាច់សត្វព្រៃ!»។
ជាមួយគ្នានេះ អ្នកអភិរក្ស ក៏មានការយកចិត្តទុកដាក់ខ្ពស់លើប្រភេទឆ្កែប្រមាញ់ ប្រជាពលរដ្ឋបានចិញ្ចឹម ដែលបង្កមហន្តរាយដល់សត្វព្រៃ និងសត្វស្រុក។ ទន្ទឹមនឹងការប្រមាញ់សត្វ ក៏មានការចម្លងមេរោគពីសត្វស្រុកទៅសត្វព្រៃ និង ពីសត្វព្រៃមកសត្វស្រុកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ