Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើត​រោងចក្រចំនួន​៣ លើទុនវិនិយោគជាង ២០លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យគម្រោងវិនិយោគចំនួនបីបន្ថែមទៀត បង្កើតរោងចក្រ​នៅខេត្តកំពង់ស្ពឺ លើទុនវិនិយោគសរុបចំនួនជាង ២០លានដុល្លារ ដោយបានបង្កើតការងារប្រមាណ ៣,៤៣០ កន្លែង ដល់ពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៦ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រទាំងបីនេះ រួមមាន៖

១. KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត​សម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤ ​កន្លែង។

២. YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៥៣១ កន្លែង។

៣. X J X INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥ កន្លែង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីកន្លងមកថា ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន​ឱ្យចូលមក​វិនិយោគនៅខេត្តកំពង់ស្ពឺ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈ​ការបង្កើតការងារផ្តល់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូល​សម្រាប់​ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូល​បានពីការ​ប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់​យកទៅអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធនានា ជាពិសេសបាន​ជួយដល់​កំណើនសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួនជាង ៣៨០ កន្លែង មានកម្មករជាង ១៥ម៉ឺន ៥ពាន់នាក់ វិស័យកាត់ដេរមានចំនួនជាង ១៩០ កន្លែង មានកម្មករសរុបជាង ១៤ ម៉ឺន ៥ពាន់នាក់៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

កីឡា២០ នាទីutes មុន

កក្រើកក្រុងឡុងប៊ីច! គ្រុឌគុនខ្មែរ បង្ហាញក្បាច់ទ្រង់ទ្រាយធំក្នុងពិធីបុណ្យវប្បធម៌ខ្មែរ

កីឡា២៤ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​ចំបាប់​ ការ​ប្រកួត​ជើងឯក​យុវជន​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​បាន​ជួបជុំគ្នា​​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ

សេដ្ឋកិច្ច៤០ នាទីutes មុន

ក្រុមហ៊ុនអំពាវ​នាវឱ្យម្ចាស់រថយន្ត ត្រៀមថវិកាថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម