Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា រៀបចំយុទ្ធនាការសមភាពលំនៅឋានដើម្បីគាំទ្រ ដល់ពលរដ្ឋរស់​នៅលើសំណង់បណ្តោះអាសន្ន

បានផុស

នៅ

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា សហការជាមួយរដ្ឋបាលក្រុងបាត់ដំបង បានរៀបចំយុទ្ធនាការមួយឈ្មោះ សមភាពលំនៅឋានដែលធ្វើឡើងនៅចុងសប្តាហ៍នេះ នៅតាមសហគមន៍មួយចំនួនក្នុងក្រុង បាត់ដំបង ដើម្បីគាំទ្រដល់ប្រជាពល​រដ្ឋរស់នៅលើសំណង់បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តែម ផារ័ត្ន ប្រធានកម្មវិធីអភិវឌ្ឍន៍ដីធ្លីលំនៅឋាន និងទីក្រុងនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានអោយដឹងថា យុទ្ធនាការសមភាពលំនៅឋាននេះ មានរៀបចំនូវកម្មវិធីនៃក្តីសង្ឃឹម ដែលប្រជាពលរដ្ឋក្នុងសហគមន៍ សំណង់់​បណ្តោះអាសន្ននឹងចូលរួមជាមួយសិល្បករ ក្នុងក្រុងបាត់ដំបងបង្កើតផ្ទាំងគំនូរតាមចិញ្ចើមផ្លូវប្រកបដោយភាពឆ្នៃប្រឌិតដើម្បីបង្ហាញក្នុងសហគមន៍។ ផ្ទាំងគំនូរសិល្បៈ៤ផ្ទាំងនឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈ នឹងបង្ហាញនូវក្តីសង្ឃឹម និងសេចក្តី ប្រាថ្នា ក្នុងអនាគតរបស់គាត់ អាចទទួលបានលំនៅឋានប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ។

អ្នកស្រី យក់ ណំ អាយុ៥១ឆ្នាំ ពិការជើងទាំងពីរ ជាកីឡាករជម្រើសជាតិមួយរូបបានចូលរួមប្រកួតកីឡាវាយប៉េងប៉ុង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថ្មីៗនេះដោយទទួលបានមេដៃសម្រិត ហើយស្វាមីរបស់អ្នកស្រីក៏បានចូលប្រកួត ក្នុងកម្មវិធី នេះដែរលើវិញ្ញាសារលេងអុក តែមិនទទួលបានជ័យជំនះនោះទេ។

អ្នកស្រី យក់ ណំ ក៏ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅលើសំណង់បណ្តោះអាសន្ន ក្នុងសហគមន៍វាសនាអមតៈ ស្ថិតនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបងផងដែរ ។ អ្នកស្រីសម្តែងក្តីរីករាយណាស់ដែលមានការរៀបចំអោយមានយុទ្ធនាការនេះឡើង ដើម្បីប្រកាសអោយអាជ្ញាធរក៏ដូចជាពិភពលោកបានដឹងពីគោលបំណង របស់ប្រជាពលរដ្ឋក្នុងសហគមន៍ អោយមានការអភិវឌ្ឍន៍នៅនឹងកន្លែង និងផ្តល់ប្លង់កម្មសិទ្ធិ រស់នៅស្របច្បាប់បើសិនជាអាជ្ញាធរ ចង់ដោះដូរទៅ នៅកន្លែងផ្សេងត្រូវរៀបចំកន្លែងណាមានទីផ្សារសាលារៀន មន្ទីរពេទ្យ ទឹកភ្លើង ផ្លូវថ្នល់សួនច្បារកំសាន្ត ដូចប្រជាជនផ្សេងទៀតដែរ ។

លោក សេក ចន្ត្រា អភិបាលរងក្រុងបាត់ដំបងដែលចូលក្នុងយុទ្ធនាការសមភាពលំនៅឋាននេះដែរបានអោយដឹងថា យុទ្ធនាការសមភាពលំនៅឋាននេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅ លើសំណង់បណ្តោះអាសន្ននេះ ហើយវាជាសារមួយបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋដែលពួកគាត់ចង់បាន និងអ្វីដែលធ្វើអោយជីវភាព របស់ពួកគាត់បានធូធារ ការរស់នៅមានភាពស្មើរគ្នារវាងគាត់និងប្រជាពលរដ្ឋទូទៅ ពិសេសអ្វីដែល ពួកគាត់ចង់ បានគឺកម្មសិទ្ធដីធ្លី និង ការអភិវឌ្ឍន៍នៅនឹងកន្លែង។ លោកបន្ថែមថាយុទ្ធនាការនេះ វាជាសារមួយសម្រាប់ជូន ដល់ក្រុមការងារថ្នាក់ជាតិ ពិសេសថ្នាក់រាជរដ្ឋាភិបាលបានលឺបានដឹងនូវ អ្វីជាតម្រូវការ អ្វីជាសំណូមពររបស់ពួកគាត់ ដើម្បី ថ្នាក់ដឹកនាំធ្វើសេចក្តីសម្រេចចិត្តនៅជំហ៊ានបន្ទាប់ ។

លោកអភិបាលរងក្រុងបានអោយដឹងថាក្រុងបាត់ដំបងមានប្រជាជនជាង៣៨១៦គ្រួសារមនុស្សរាយ១៦ ១៩៨នាក់ ដែលរស់នៅលើសំណង់ បណ្តោះអាសន្ន ដោយចងក្រងជាសហគមន៍ចំនួន១៦ ក្នុងក្រុងបាត់ដំបង។ លោកបានមានប្រសាសន៍​ថា អាជ្ញាធរយល់ច្បាស់ណាស់ពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅសំណង់បណ្តោះអាសន្ននេះ គឺពិតជាមានការលំបាក ទាក់ទងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រឈមសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព ពិសេសអ្នករស់នៅក្បែរ ប្រឡាយទឹកស្អុយមានក្លិនមិនល្អប៉ះពាល់ដល់សុខភាព ។ ចំពោះការលើកឡើងរបស់ ប្រជាពលរដ្ឋដែលចង់ អភិវឌ្ឍ៍នៅទី កន្លែងនេះក្នុងនាមអាជ្ញាធរក្រុងនឹងនាំយកសំណូមពរនេះដើម្បីបញ្ជូនដល់ថ្នាក់ដឹកនាំសុំគោលការណ៍សម្រេចចិត្តនៅពេលក្រោយ ។

លោកស្រី ប៊ឺណាដែត បូឡូឌូធី នាយិកាប្រចាំតំបន់មេគង្គនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ និងជានាយិកានៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានមានប្រសាសន៍អោយដឹងថា អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិមានដៃគូរជុំវិញ ពិភពលោកបានចាប់ផ្តើមយុទ្ធនាការរយៈពេល៥ឆ្នាំ ដែលមានឈ្មោះជាសមភាពលំនៅឋានឬ(Home Eguals) ដើម្បីស្វែងរកនៅការផ្លាស់ប្តូរគោលនយោបាយក្នុងកម្រិតក្នុងស្រុក ថ្នាក់ជាតិ និងពិភពលោកដើម្បីបង្កើនលទ្ធភាព ទទួលបានលំនៅឋានសមរម្យសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់សំណង់បណ្តោះអាសន្ន ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម