Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ “អំណានក្នុងសន្តិភាព” ស្វែងរកការបរិច្ចាគសៀវភៅ តម្កល់នៅក្នុងបណ្ដាល័យតេជោសន្តិភាព

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានបង្កើតយុទ្ធនាការ “អំណានក្នុងសន្តិភាព” ដើម្បីស្វែងរកការបរិច្ចាគសៀវភៅចំនួន ៩,០០០ក្បាល សម្រាប់តម្កល់នៅក្នុងបណ្ដាល័យតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាផ្ទាល់​របស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែមិថុនានេះថា ការបង្កើតយុទ្ធនាការ “អំណានក្នុងសន្តិភាព” ដែលចង់ឲ្យ​មានការរួមគ្នាបរិច្ចោគសៀវភៅចំនួន ៩,០០០ក្បាលនេះ ធ្វើឡើងក្នុងគោលបំណងដូចជា៖ បំផុសគំនិត​សមណនិស្សិត និស្សិតឲ្យស្រឡាញ់ការសិក្សារៀនសូត្រ, បំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះស្រឡាញ់គតិបណ្ឌិត គឺវប្បធម៌​សន្តិភាព, បំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះគាំទ្រស្នាដៃនិពន្ធ, បំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះប្រឡងប្រជែងចំណេះដឹង និងបំផុសគំនិតសមណនិស្សិត និងនិស្សិតឲ្យចេះគោរពស្រឡាញ់គ្នា ប្រកបដោយទឹក មេត្តា សតិ និងបញ្ញា ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ សាសនា ព្រះមហាក្សត្រ។

លោកបណ្ឌិត ងួន ស្ដេចភក្ដី មានប្រសាសន៍បន្តថា ពាក្យ “អំណានក្នុងសន្តិភាព” ត្រូវបានបំផុសគំនិតដល់សមណ​និស្សិត និស្សិត ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព និងស្ថិរភាព។ អំណាន គឺជា​កត្តាចលករជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស ហើយអំណាន ក៏ជាធាតុស្នូល​នៃការនាំមកនូវ​ពុទ្ធិ​ចំណេះដឹងខ្ពង់ខ្ពស់ និងសីលធម៌ល្អ គេចផុតអំពើបាប ភាពអវិជ្ជា ហើយនាំមនុស្សឲ្យស្គាល់នូវតម្លៃគុណជាតិ (សីលធម៌ គុណធម៌ សុជីវធម៌) និងសាមគ្គីជាតិ។

លោកបន្តទៀតថា ប្រជាជាតិខ្មែរ ត្រូវចេះអាន ត្រូវចេះគិត និងត្រូវចេះពិចារណា ដើម្បីសុខុមាល​ភាពការអប់រំជាតិ​របស់​យើង​ទទួលបានប្រសិទ្ធភាពខ្ពស់។ សមដូចពាក្យខ្មែរពោលថា “អានច្រើនកើនប្រាជ្ញា”។ ដើម្បី​អានច្រើន រៀនសូត្រ ទៅ​បាន​ទាល់តែប្រទេសយើងមានសន្តិភាព។ ដូច្នេះបង្ហាញឲ្យឃើញថា ប្រទេសជាតិមានសន្តិភាព មានការអប់រំ មាន​ការ​រៀនសូត្រ ត្រូវមានអំណាន៖ អំណាន ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងគ្មានដែនកំណត់។ អំណាន ជាមូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​សន្តិភាព។ អំណាន ជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គមជាតិ។

បើតាមលោកបណ្ឌិត ងួន ស្ដេចភក្ដី មកដល់ពេលនេះ ការចូលរួមបរិច្ចាគសៀវភៅពីសប្បុរសជនចំនួនច្រើនក្បាល និងស្វាគមន៍ការចូលរួមបរិច្ចោគពីសប្បុរសជនបន្ថែមទៀត សម្រាប់ដាក់តម្កល់នៅក្នុងបណ្ណាល័យ “តេជោសន្តិភាព”៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រដ្ឋបាល​ ត្រាំ និង Elon Musk ភ័យខ្លួន​ ក្រោយ​បេក្ខជន​​ចៅក្រមរបស់​​ខ្លួន​​ចាញ់ឆ្នោត​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ពលរដ្ឋមីយ៉ាន់ម៉ាជាង​៣​លាន​នាក់ ត្រូវ​ជម្លៀសខ្លួន ព្រោះ​គ្រោះ​រញ្ជួយដី និង​សង្គ្រាមស៊ីវិល

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងទេសចរណ៍ ស្នើឱ្យរួមគ្នាផ្សព្វផ្សាយពីសក្តា​នុពល​ទេសចរណ៍ក្នុងខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

ក.គ.ម៖ប្រើថវិកាបានត្រឹមត្រូវ តម្លាភាព សន្សំសំចៃខ្ពស់ រយៈពេល៥ ខែផ្លូវក្រវាត់ព្រំដែនសម្រេចជិត៤០%

Sokha Hotels

ព័ត៌មានពេញនិយម