Connect with us

ព័ត៌មានជាតិ

កម្ពុជាមានអ្នកកំពុងផ្ទុកមេរោគអេដស៍ប្រមាណ​៧៦០០០នាក់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា កម្ពុជាមានអ្នកកំពុងផ្ទុកមេរោគអេដស៍ប្រមាណ​៧៦០០០​នាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភដែលទាមទារឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការការពារខ្លួនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧មិថុនានេះថា យោងតាមការប៉ាន់ប្រមាណពីកម្រិតនៃការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ដោយប្រើវិធីសាស្រ្តវិទ្យាសាស្រ្តក្នុងឆ្នាំ២០២២ ដែលមានប្រភពពី NAA, NCHADS & UNAIDS បានបង្ហាញថា មានមនុស្សប្រមាណ ៧៦.០០០ កំពុងផ្ទុកមេរោគអេដស៍ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ ៦៥.៦៤៦នាក់ (ត្រីមាសទី១​ឆ្នាំ​២០២៣)​ បាននិងកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមូលដ្ឋានសុខា​ភិបាលរបស់រដ្ឋ ត្រូវជា៩៩% នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពរបស់ពួកគេកំពុងទទួលបានការព្យាបាលហើយ ៩៨%
នៃអ្នកផ្ទុកមេរោគអេដស៍ដែលទទួលការព្យាបាលត្រូវបានពិនិត្យឃើញថាមានការកាត់បន្ថយមេរោគមកកម្រិតទាបបំផុត។

លោក ឈឹម ឃិនដារ៉េត បានបន្តថា ក្នុងឆ្នាំ២០២២ កន្លងទៅចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីមានចំនួន ១ ៤០០នាក់មានការកើនឡើង ៣០០នាក់ បើប្រៀបធៀបនឹងតួរលេខក្នុងឆ្នាំកន្លងទៅដែលមានត្រឹមតែ ១ ១០០នាក់ ប៉ុណ្ណោះ និងអ្នកស្លាប់​ដោយសារជំងឺអេដស៍មានចំនួន ១ ១០០ នាក់ ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមានមនុស្សស្លាប់
ដោយសារជំងឺអេដស៍៣នាក់ ក្នុង១ថ្ងៃ ។

លោក ឈឹម ឃិនដារ៉េត បានបន្ថែមថា ៨៣% នៃអ្នកឆ្លងថ្មីនៃមេរោគអេដស៍ គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស (MSM) ក្រុមបំប្លែងភេទ (TG) ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត (EW) និងអ្នកប្រើប្រាស់គ្រឿងញៀន (PWUD/PWID) ជាពិសេសចំណោមបុរសរួមភេទជាមួយបុរស (MSM) ក្រុមបំប្លែងភេទ និងយុវវ័យ (អាយុពី១៥-២៤ឆ្នាំ)។

នៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសកុំឱ្យមានការរើសអើងអ្នកផ្ទុកមេរោអេដស៍ទាំងក្នុងសង្គមរស់នៅប្រចាំថ្ងៃ និងក្នុងក្របខណ្ឌការងារ។ សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមទៅពិគ្រោះ
និងប្រឹក្សាជាមួយគ្រោះពេទ្យជំនាញព្រមទាំងទទួលយកឱសថពន្យារអាយុជីវិត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម