Connect with us

ព័ត៌មានជាតិ

គ្រោងសិក្សា​​យកអង្ករត្រយងធ្វើជាមី និងផលិតជាស្រាបៀរពង្រីកទីផ្សារក្នុងស្រុក

បានផុស

នៅ

នៅ​ក្នុង​ជំនួប​ស្វែង​យល់​ពី​គម្រោង​ស្រូវ​ត្រយង IBIS rice របស់​អង្គការ WCS លោក​បណ្ឌិត សាម អ៉ីន ​រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថានបាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន IBIS rice Conservation Company មាន​ផែន​ការ​យក​អង្ករ​ត្រយង​ទៅ​ធ្វើ​ជា​មី និង​ផលិតជា​ស្រាបៀរដើម្បី​ពង្រីក​ទីផ្សារ​នៅ​ក្នុង​ស្រុក​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជា​មួយ​ លោក Alistair Mould នាយក​ប្រតិបត្តិ​អង្គការ Wildlife Conservation Society (WCS) ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា លោក​បណ្ឌិត​ សាម អ៉ីន មាន​ប្រសាសន៍​ថា គម្រោង IBIS rice​ របស់​ក្រុមហ៊ុន WCS មាន​លក្ខណៈ​​អំណោយ​ផល​ល្អ​ ដោយ​អាច​ពង្រីក​សមត្ថភាព​ផលិត​នៅក្នុងទី​ផ្សារ​បាន​។

លោកបន្ត​ថា អង្ករត្រយ៉ងក៏​មាន​ទីផ្សារ​ល្អ ​​មាន​តម្លៃ​ខ្ពស់​ទាំង​នៅ​អឺរ៉ុប និង​ក្នុង​ស្រុក ដោយ​អ្នក​ប្រើប្រាស់​ថា អង្ក​រនេះមាន​​រសជាតិ​ឆ្ងាញ់ ហើយ​ថែម​ទាំង​បាន​ជួយ​អភិរក្ស​សត្វ​បក្សី ត្រយង​យក្ស ដែល​ជា​ប្រភេទ​បក្សី​ជិត​ផុតពូជ​​ផង​ដែរ។

លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​​ដឹង​បន្ត​ថា​ «ដោយ​សារ​អង្ក​រត្រយង មាន​រស​ជាតិ​ឆ្ងាញ់ ហើយ​មាន​ទី​ផ្សារ​ខ្ពស់ ដូច្នេះ​ហើយ​ក្រុមហ៊ុន មាន​ផែន​ការ​យក​អង្ក​រត្រយង​ទៅ​ធ្វើ​ជា​មី និង​ផលិត​ជា​ស្រាបៀរ​ ដើម្បី​ជួយ​ឱ្យ​ទី​ផ្សារ​ក្នុង​ស្រុក​កាន់​តែ​មាន​ដំណើរ​ការ​ល្អប្រសើរ​»។

​ជា​មួយ​គ្នា​នេះ គម្រោង​ស្រូវ​ត្រយង របស់​អង្គការ WCS ​ក៏​ជា​គម្រោង​គំរូ​ល្អ​មួយ​ក្នុង​ការ​តភ្ជាប់​​ការ​ចិញ្ចឹម​ជីវិត​នៅ​មូលដ្ឋាន ជា​​មួយ​ការ​អភិរក្ស​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​ភូមិសាស្ត្រ​ពិសេស​នៃ​តំបន់​នីមួយ​ៗ​ក្នុង​ប្រទេស​​។

បើតាមលោករដ្ឋលេខាធិការ ​កសិករ​ដែល​ដាំ​ដុះ​ស្រូវ​ត្រយង​ គឺ​ត្រូវ​តែ​គោរព​កិច្ចសន្យា មិន​កាប់និង​រុករាន​ព្រៃ​ឈើ មិន​បរបាញ់​សត្វ និង​មិន​ប្រើ​ជី​គីមី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ឡើយ។ លោក​ក៏​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​គម្រោង​ផ្ទាល់​នៅ​មូលដ្ឋាន ជា​ពិសេសនៅ​ខេត្ត​ព្រះវិហារ ដើម្បី​ជួប​ជា​មួយ​កសិករ​ផ្ទាល់​ដែល​ដាំ​ស្រូវ​ត្រយង និង​ស្វែង​យល់​បន្ថែម​អំពី​អត្ថប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន​រួម​ទាំង​ការ​ចូលរួម​អភិរក្ស​សត្វ​ព្រៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម