Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា ជំរុញបង្កើតឧបករណ៍បកសម្បក​គ្រាប់ស្វាយចន្ទីកាត់បន្ថយចំណាយ​បង្កើនផលិតភាពខ្ពស់

បានផុស

នៅ

ក្រុមហ៊ុនមួយ បានបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទី ដែលចំណាយថវិកាក្នុងការកែច្នៃអស់តិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់ បើធៀបនឹងឧបករណ៍ដែលម្ចាស់ដំណាំ​ស្វាយចន្ទីដទៃ​បានបញ្ជាទិញពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់​ស្វាយចន្ទីរបស់​បុគ្គលិកក្រុមហ៊ុន សុភ័ណ្ឌធារី ដែលឋិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបង្កើតឧបករណ៍​នេះឡើង ចំណាយថវិកាក្នុងការកែច្នៃតិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀត ដើម្បីចែកចាយលើទីផ្សារ និងអាចដាក់ពាក្យស្នើសុំភ្ជាប់អគ្គិសនីកសិកម្មពេលយប់ តម្លៃ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាគោលនយោបាយ​ថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃលើថាមពលសម្រាប់បម្រើដល់វិស័យកសិកម្ម។

លោករដ្ឋមន្រ្តីជំរុញបែបនេះ នៅក្នុងដំណើរចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី ដើម្បីស្វែងយល់​អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជាមួយនេះ ឱ្យស្របតាមគោល​នយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៦ មិថុនា។

បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន ក្រុមហ៊ុនសុភ័ណ្ឌធារី បានសម្រេចអនុវត្តន៍គម្រោងវិនិយោគលើដំណាំស្វាយ​ចន្ទីលើផ្ទៃដីជាង១ពាន់២រយហិកតា លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួល​បានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០០៦។

ពាក់ព័ន្ធនឹងចង្វាក់ផលិតកម្មស្វាយចន្ទីនេះ កាលពីខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី ដោយអាចនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន​ច្រើនជាងគេនៅលើពិភពលោក ខណៈ នៅឆ្នាំ២០២១ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន១លាន១សែន៨ម៉ឺនតោន​ក្នុងមួយឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ដោយមិនទាន់គិតពីដំណាំស្វាយចន្ទីដែលទើបដាំ ខណៈប្រទេសកូតឌីវ័រ ផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបាន៨សែនតោន៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម