ព័ត៌មានជាតិ
ក្រសួងវប្បធម៌តែងតាំងលោក ប៊ុត បុប្ផាជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុថ្មី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចតែងតាំងលោក ប៊ុត បុប្ផា ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជំនួសលោក ដេត ណូ ដែលបានចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបុគ្គលិកមន្ទីរវប្បធម៌ជា ពិសេសលោក ដេត ណូ ចូលនិវត្តន៍ បានខិតខំបំពេញការងារអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការដឹកនាំមន្ទីរទទួលបានលទ្ធផលល្អមានការគោរពពីមន្ត្រីក្រោមឱវាទ។

លោកអភិបាលខេត្តបានផ្ដាំផ្ញើលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មី ដែលបានផ្ដល់សេចក្តីទុកចិត្តពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតាំងជាប្រធានមន្ទីរវប្បធម៌ថ្មី ត្រូវបំពេញការងារឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់លិខិតបទដ្ឋានគតិយុត្តិ មានការរីកចម្រើន ប្រតិបត្តិការទន់ភ្លន់ម៉ត់ចត់ជាមួយមន្ទីរ អង្គភាពអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ប្រកបដោយមនសិការវិជ្ជាជីវៈទទួលការខុសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើនមិត្តខាងក្រៅ” ព្រមទាំងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក “កែទម្រង់គឺរស់ បើមិនកែទម្រង់គឺស្លាប់ “។
ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្តក៏បានឱ្យលោក ប៊ុត បុប្ផា ដែលទើបតែតែងតាំងថ្មី ឱ្យនិពន្ធរឿងរ៉ាវសាវតារបស់ខេត្តព្រះសីហនុក្នុងប្រធានបទ(បុប្ផាផ្ដៅសោម)ដើម្បីដាក់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រួតពិនិត្យមើល និងឯកភាពទទួលយកលោកនឹងដាក់រឿងនេះចូលនៅពេលបុណ្យសមុទ្រឆ្នាំនេះតែម្ដង។
នាឱកាសនោះលោក ស្រី សួន រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការផ្តាំផ្ញើប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចាត់ចែកការងារឱ្យមានតម្លាភាព និងគណនេយ្យភាព ស្មោះត្រង់តម្កល់ផលប្រយោជន៍រួមជាធំ មិនត្រូវមើលបំណាំគ្នា បើមានបញ្ហាប្រឈមត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ ត្រូវខិតខំបង្កើតក្រុមសិល្បៈ សហការជាមួយអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ មន្ទីរអប់រំ អង្គការ សមាគមន៍សិល្បៈ និងវិស័យឯកជន រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈនៅតាមទីធ្លាសាធារណៈ ដើម្បីផ្សព្វផ្សាយបង្ហាញសិល្បៈ ប្រពៃណីវប្បធម៌ ឱ្យអ្នកទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ បង្កើនភាពរស់រវើកនៃវប្បធម៌ជាតិខ្មែរ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី