ព័ត៌មានជាតិ
អតីតសកម្មជនបក្សភ្លើងទៀន២គ្រួសារនៅឃុំតាំងក្រាំង ស្រុកបាធាយ សម្រេចផ្ដួលស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះ
កំពង់ចាម ៖ គ្រួសារអតីតសកម្មជនបក្សភ្លើងទៀនចំនួន២គ្រួសារ បានសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ ខណៈពេលនេះពួកគាត់អស់ជំនឿជឿលើមេដឹកនាំបោកប្រាស់រត់ចោលស្រុកទៀតហើយ។

ស្លាកបក្សភ្លើងទៀន ត្រូវសកម្មជនទម្លាក់ចេញពីមុខផ្ទះជាបន្តបន្ទាប់ ដោយពួកគេ អស់ជំនឿ និងលែងគាំទ្រទៀតហើយ ជាក់ស្ដែង នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ចិន ធារ៉ា អាយុ៣២ឆ្នាំ រួមនឹងគ្រួសារសម្រេចចិត្តដកស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះ ព្រោះអីពួកគាត់ឈប់គាំទ្រនិងជឿជាក់លើគណបក្សមួយនេះហើយ។

ចំណែក លោកស្រី សោម អយ អាយុ៦០ឆ្នាំ និងគ្រួសារក៏បានសម្រេចចិត្តផ្តួលរលំស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះដែរ ដោយលោកស្រីបញ្ជាក់ថា មេដឹកនាំគណបក្សភ្លើងទៀននេះគឺលោក សម រង្សី ប្រើប្រាស់នយោបាយបោកប្រាស់ប្រជាពលរដ្ឋ ពោលគឺ ញុះញង់ឲ្យខ្មែរស្អប់ខ្មែរ និងមិនដែលគិតគូរសុខទុក្ខសកម្មជនខ្លួនឡើយ។ ដូច្នោះអតីតសកម្មជនទាំង២គ្រួសារស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ








-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច