Connect with us

ព័ត៌មានជាតិ

​គម្រោងបង្កើតរោងចក្រថ្មីពីរក្នុងខេត្តតាកែវ ផ្តល់ការងារដល់ពលរដ្ឋ​​ក្នុងតំបន់ជិត ១៧០០នាក់

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យគម្រោងវិនិយោគចំនួនពីរបន្ថែមទៀត បង្កើតរោងចក្រ​នៅខេត្តតាកែវ លើទុនវិនិយោគសរុបចំនួនជាង ១១ លានដុល្លារ ដោយបានបង្កើតការងារប្រមាណ ១,៦៩១ កន្លែង ដល់ពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៦ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើតរោងចក្រទាំងពីរនេះ រួមមាន៖

១. FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត​អំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥ កន្លែង។

២​. OPTIMA GARMENT (CAMBODIA) CO., LTD​ ៖​ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគ​ចំនួន ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,២២៦​ កន្លែង។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មាការិនី នៅខេត្តតាកែវ កាលពីដើមខែមិថុនា  ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខេត្តតាកែវបានក្លាយទៅជាខេត្តទី៤ ដែលមានរោងចក្រ និងកម្មករច្រើន ក្នុងនោះទី១ គឺរាជធានីភ្នំពេញ ទី២ ខេត្តកំពង់ស្ពឺ និងទី៣ ខេត្តកណ្ដាល។ លើសពីនេះទៀត សម្តេចតេជោ កោតសរសើរថា ខេត្តតាកែវ ជាខេត្តដែលឆ្លាត ក្នុងចំណោមខេត្តឆ្លាតដទៃទៀត ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធជាផ្លូវ និងអ្វីដែលចាំបាច់សម្រាប់ទាក់ទាញ និងបម្រើឱ្យការវិនិយោគ។

សូមបញ្ជាក់ថា ខេត្តតាកែវ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៤៨ មានកម្មករ​ និយោ​ជិតប្រមាណ ៧ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន៦៦ មានកម្មករនិយោជិត​សរុបជាង ៥ម៉ឺន ៨ពាន់នាក់។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម