Connect with us

ព័ត៌មានជាតិ

រដ្ឋាករទឹកខេត្តបាត់ដំបង ច្រានចោលការចោទប្រកាន់លើការចាក់ដីក្នុងស្ទឹងសង្កែ ដែលជាទីតាំងកំពុងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត

បានផុស

នៅ

ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន បាននឹងកំពុងបំពុលទៅតាមការបង្ហាញតាមរយ: google បន្ទាប់ពីមានរីសតមួយកន្លែងបានបំពានទៅលើដីច្រាំងស្ទឹងសង្កែត្រង់ចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួចមក។

បន្ទាប់ពីក្រុមការងារបានចុះទៅបញ្ជាអោយម្ចាស់រីសតធ្វើការកាយយកអាចម៍ដីចេញពីក្នុងស្ទឹង និងបញ្ជាអោយវ៉ៃវេ​រ៉ង់​ដាចោលរួចមក ស្រាប់តែមានគណនីហ្វេសប៊ុកចំនួន២ បានបង្ហោះថា មានមួយកន្លែងទៀតដែលបានចាក់ដីចូលទៅក្នុងស្ទឹងសង្កែដូចគ្នា គឺគណនីហ្វេសប៊ុកឈ្មោះ Sakoun Sok និង ស៊ិន វណ្ណឌី ដោយបង្ហោះគ្មានការចុះសិក្សា និងគ្មានការពិចារណា ដោយគ្រាន់តែមើលនឹងភ្នែកតាមរយ: google តែប៉ុណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាករទឹកខេត្តបាត់ដំបង បញ្ជាក់ថា ធាតុពិតការចាក់ដីចូលទៅក្នុងស្ទឹងសង្កែត្រង់ចំណុចភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង គឺជាការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលត្រូវបានប្រារព្ធពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលគម្រោងនេះ គឺជាកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង (AFD) ដែលមានទឹកប្រាក់ប្រហែលជាង ៣៣,៦ លានដុល្លារអាមេរិក ដែលត្រូវសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត។ 

ទីតាំងខាងលើ គឺជាស្ថានីយ៍សម្រាប់ទាញយកទឹកពីក្នុងស្ទឹងសង្កែ មិនខុសអីពីស្ថានីយ៍នៅវត្តលៀប និងនៅវត្តកណ្តឹងនោះឡើយ ហើយក្រោយពីសាងសង់រួចគេនឹងកាយអាចម៍ចេញដើម្បីអោយប្រព័ន្ធខ្សែទឹកហូរជាធម្មតា ដែលស្ថានីយ៍នេះ មានសមត្ថភាពផលិតទឹកស្អាត ៥០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។ 

គម្រោងនេះ មានគោលដៅបំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាតសម្រាប់ក្រុងបាត់ដំបងទាំងមូល និងតាមឃុំនានា របស់ស្រុកពីរ គឺស្រុកថ្មគោល និងស្រុកសង្កែ ដែលមានព្រំប្រទល់ជាប់នឹងក្រុងបាត់ដំបង ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឲ្យបាននូវផែនការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមទីប្រជុំជនឲ្យបាន៨៥% នៅត្រឹមឆ្នាំ២០២៥ និង១០០% ត្រឹមឆ្នាំ២០៣០ ។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងជាពិសេសម្ចាស់គណនីហ្វេសបូក Sakoun Sok និង ស៊ិន វណ្ណឌី សូមមេត្តាជ្រាប ដោយសិក្សាអោយបានត្រឹមត្រូវមុននឹងបង្ហោះអ្វីមួយ ជៀសវាងនូវការបង្ហោះព័ត៌មានក្លែងក្លាយ នាំអោយមានភាពភាន់ច្រឡំនៅក្នុងសង្គម៕

អត្ថបទ៖ សោ និយមរ័ត្ន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម