ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃទី ២៨ មិថុនា ២០២៣នេះ គឺជាខួប ៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅថ្ងៃនេះ គឺជាខួប ៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨ ខែមិថុនានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣នេះ គឺជាខួប ៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣)។ នៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំពិធីរំលឹកថ្ងៃបង្កើតគណបក្សខួបលើកទី ៧២ នៅចំថ្ងៃទី ២៨ មិថុនានោះទេ ដោយនឹងត្រូវរៀបចំនៅថ្ងៃទី ១ ខែកក្កដា ដែលចំថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតវិញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «តែយ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោង នៅក្នុងថ្ងៃនេះឃើញមានសាររបស់សមាជិក-សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាត ស្ដីអំពីខួបអនុស្សាវរីយ៍លើកទី ៧២ឆ្នាំ»៕

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?