Connect with us

ព័ត៌មានជាតិ

លោក តាន់ មុនីវណ្ណ ៖ អគារខ្ពស់ៗមួយចំនួន​សាង​សង់ខុសតម្រូវការទីផ្សារ

បានផុស

នៅ

​កម្ពុជា មានការប្រកួតប្រជែងទីផ្សារសំណង់អគារពុំមានតម្លាភាពច្បាស់លាស់នោះទេ។ តម្រូវការទីផ្សារនៅតែមាន ប៉ុន្តែការផលិតស្តង់ដារ មិនទាន់ត្រូវតាមតម្រូវការទីផ្សារ និងមិនបានបត់បែនទាន់សភាពការណ៍។ នេះជាការ​បញ្ជាក់​របស់លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី និងជាទីប្រឹក្សា​សមាគមអភិវឌ្ឍន៍​លំនៅឋានកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានលើកឡើងដូច្នេះថា« ខ្ញុំជាអ្នកវាយតម្លៃអចលនទ្រព្យដែរ ចុងក្រោយនេះរឿងពីរបីដែលកើតឡើង យើងដឹងទី១ ការផ្គត់ផ្គង់ទីផ្សារលើស ទី២ សំណង់មួយចំនួនធំ មិនតម្រូវការទីផ្សារទេ បានន័យថា សមត្ថភាពអ្នកសាងសង់អត់បាន​សិក្សាពីទីផ្សារ ដូច្នេះឃើញថា អគារខ្ពស់ៗមួយចំនួនសាងសង់ខុសតម្រូវការទីផ្សារ ជាពិសេសបញ្ហាតម្លៃ និងចំណត»។

លោក តាន់ មុនីវណ្ណ កត់សម្គាល់ឃើញថា អ្នកសាងសង់ហាក់មិនមើលតម្រូវការទីផ្សារ បញ្ហាបច្ចេកទេស រចនាបថ​សំណង់ និងបញ្ហាអភិវឌ្ឍន៍ដីធ្លីលឿនពេក ក៏ធ្វើឱ្យប៉ះពាល់ផងដែរ។ ប៉ុន្តែបញ្ហានេះ លោកមើលឃើញថា មិនមែនកើត​ឡើងតែនៅកម្ពុជាទេ ​គឺរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល។

ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសំណង់នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិត​អនុញ្ញាត​សាងសង់សំណង់ចំនួន ១៤៦៣គម្រោង មានផ្ទៃក្រឡាជាង ៥លានម៉ែត្រការ៉េ លើទុនវិនិយោគជាង ២២៧០​លានដុល្លារអាមេរិក រយៈពេល ៥ខែ ឆ្នាំ ២០២៣ ពោលគឺបានកើនឡើង ១៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់​របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានឱ្យដឹងទៀតថា អគារចាប់ពី ៥ជាន់ឡើងទៅ គឺមានចំនួន ២៥៨៦អគារ នៅទូទាំង​ប្រទេស ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ១៧១១អគារ ខេត្តព្រះសីហនុ ៩៩០អគារ ប​ន្ទាយមានជ័យ ១៤២អគារ ខេត្តផ្សេងទៀត មានចំនួន ៤៣អគារ។ ចំណែកអគារដែលខ្ពស់បំផុតចាប់ពី ៤០ជាន់ឡើងទៅ មានចំនួន ៥២អគារ។ ដោយឡែក បុរីលំនៅឋាន និងបណ្តុំលំនៅឋានលក្ខណៈបុរី មានចំនួន ៥៧៤គម្រោង ប៉ុន្តែនៅក្នុងគម្រោងលំនៅ​ឋានតួចៗ មានរាប់ពាន់លំនៅឋានទៀត។​ ក្នុងនោះផ្ទះល្វែងដែលបាននិងកំពុងសាងសង់មានចំនួនជាង ៤ម៉ឺនខ្នង រយៈពេល ៥ខែ ឆ្នាំនេះ។

លោក ឡៅ ទិព្វសីហា បានបន្តថា ការកើនឡើងនេះ គឺស្របតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដែលថា វិស័យសំណង់នឹងមានកំណើននៅឆ្នាំ ២០២៣នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម