Connect with us

ព័ត៌មានជាតិ

ការស្ថាបនា​ផ្លូវ​ជាតិ​លេខ១០​ កោះកុង ពោធិ៍សាត់​ បាត់ដំបង សម្រេច​បាន​៤៣,៧៥ភាគរយ

បានផុស

នៅ

ការស្ថាបនា​ផ្លូវ​ជាតិ​លេខ១០​ កោះកុង ពោធិ៍សាត់​ បាត់ដំបង គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ២០២០ គឺសម្រេច​បាន ៤៣,៧៥ភាគរយ នេះ​បើយោងតាម​ទំព័រហ្វេសបុកផ្លូវ​ការ​របស់​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១នេះ លោក​បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​១០ ដោយមាន​ការសហការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ផងដែរ​។

ការចុះពិនិត្យ​ផ្លូវជាតិ​លេខ​១០ ដែលមាន​ប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់​ខេត្តបាត់ដំបង គឺ​ក្នុង​គោលបំណង តាមដាន​វឌ្ឍនភាព​សាងសង់ ជា​លទ្ធផល​អនុវត្តបាន ៤៣,៧៥ % ដោយ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២០ និង​ដើម្បី​ធានាបាន​គុណភាព​ក្នុងការ​អនុវត្ត​ស្របតាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​កិច្ចការងារ​ត្រូវ​តាម​ផែនការ ដោយ​ត្រូវធ្វើ​បែបណា​ក្លាយជា​ផ្លូវ​ដែល​ផ្តល់​អត្ថប្រយោជន៍​ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់ និង​រក្សា​អេកូ​ទេសចរណ៍ធម្មជាតិ​តំបន់ ជា​កត្តា​អាច​ទាក់ទាញ​ភ្ញៀវ​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​អាច​គយគន់​ធម្មជាតិ​នៅ​តំបន់​ទាំង​នោះបាន​ផងដែរ​។​

​ចុងក្រោយ ​លោក ​រដ្ឋលេខាធិការ បាន​ក្រើន​រំឭក​ដល់​ក្រុមហ៊ុន​សាងសង់ CRBC និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស WACC បន្ត​យកចិត្តទុកដាក់​លើ​កិច្ចការងារ​សាងសង់​ឲ្យមាន​ប្រសិទ្ធភាព និង​ស្របតាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ នាទីute មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម