ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីចេញបញ្ជាជាថ្មីឱ្យបំពាក់កាំភ្លើងយន្ដ DCA បាញ់ដ្រូនហោះចូលដីកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២៨ ខែមិថុនា នេះ បានចេញបញ្ជាជាថ្មីឱ្យបំពាក់បន្ថែមកាំភ្លើងយន្តគ្រប់ប្រភេទ បាញ់យន្តហោះគ្មានមនុស្សបើកដែលហោះចូលមកទឹកដីកម្ពុជា។
ការចេញបញ្ជាជាថ្មីបន្ទាប់ពី មានដ្រូន ៥ គ្រឿង បានបន្តហោះចូលមកកម្ពុជានៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា៖ «យប់មិញមក ៥ គ្រឿងទៀត សូម្បីអស់លោក បាញ់១គ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកយកត្រឹម CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធុនធំ»។
សម្ដេចនាយករដ្ឋមន្ត្រីបានចេញបញ្ជាបន្ថែមទៅកាន់កងទ័ពឱ្យដំឡើងកាំភ្លើងគ្រប់ធុនដែលមានកាំភ្លើងយន្ត DCA បន្ថែមបាញ់ដ្រូនទម្លាក់ចាប់ពីយប់នេះទៅដោយប្រើយុទ្ធសាស្ត្រសំណាញ់មេឃដែលជាក្បួនរបស់សម្ដេច។
សម្ដេចបានព្រមានថា ប្រទេសណាក៏ដោយដែលឱ្យយន្តហោះគ្មានមនុស្សបើកមកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា ប្រសិនបើស៊ើបអង្កេតបាន កម្ពុជានឹងប្ដឹងទៅអង្គការសហប្រជាជាតិ ហើយថា អង្គភាពណាបាញ់ធ្លាក់ដ្រូន ១ គ្រឿង ជូន ២០ ម៉ឺនដុល្លារអាមេរិក ដោយសម្ដេចចង់ដឹងថាដ្រូនហ្នឹងចេញពីប្រទេសណា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត