ព័ត៌មានជាតិ
ទៅទិញទុរេនដល់ចម្ការនៅជីផាតស្រុកថ្មបាំង តម្លៃខុសពីភ្នំពេញម៉េចដែរ?
នៅឃុំជីផាតស្រុកថ្មបាំងមានចម្ការទុរេនរបស់កសិកររាប់រយហិកតា ដាំដុះដោយធម្មជាតិ។ ចំពេលដល់រដូវប្រមូលផលផងនោះ តាមផ្ទះរបស់ពលរដ្ឋក្នុងភូមិមានដាក់លក់ទុរេនជាហូរហែសម្រាប់ភ្ញៀវទេសចរដែលចង់សាករសជាតិទុរេនដ៏ល្បីប្រចាំតំបន់នៅស្រុកថ្មបាំងក្នុងខេត្តកោះកុង។
ពលរដ្ឋដែលដាំដំណាំទុរេនបានឲ្យដឹងថា នៅឆ្នាំនេះទុរេនមិនសូវបានផល ផ្លែជ្រុះច្រើនដោយសារអាកាសធាតុក្តៅ។ ទោះបីផលធ្លាក់ចុះ តែតម្លៃក៏មិនសូវខុសគ្នាពីឆ្នាំមុនប៉ុន្មានដែរ។

ម្ចាស់ចម្ការទុរេនអ្នកស្រី ថាំង ស៊ីណាត រស់នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំងតាមផ្លូវទៅទឹកធ្លាក់ឆាយខ្ពស់បានឲ្យដឹងថា នៅឆ្នាំនេះទុរេនមិនសូវបានផលច្រើនដូចឆ្នាំមុនៗ ដោយសារអាកាសធាតុក្តៅ ផ្លែជ្រុះច្រើន។
អ្នកស្រី ថាំង ស៊ីណាត ដែលបានដាំទុរេនរយៈពេលជាង ១០ ឆ្នាំ នៅលើផ្ទៃដីជាង ១ ហិកតាឲ្យដឹងថា តម្លៃទុរេននៅឆ្នាំនេះថោកជាងឆ្នាំមុនបន្តិច។ ទុរេនម៉ាន់ថងគាត់លក់បានតម្លៃ ១ គីឡូ ២០ ០០០ រៀល។
អ្នកស្រីបន្តថា ដើមទុរេនរបស់គាត់ដាំដោយប្រើជីធម្មជាតិ មិនប្រើជីគីមីបំប៉នដើមឲ្យឆាប់ធំនោះទេ។
ក្រៅពីពូជម៉ាន់ថង មានកសិករមួយចំនួនដាំពូជទុរេនឪខាក់តែតម្លៃមិនសូវបានថ្លៃ ហើយក៏មិនសូវមានការពេញនិយមដែរ។

ម្ចាស់ចម្ការទុរេនមួយរូបទៀតនៅឃុំជីផាតបានឲ្យដឹងថា ពូជឪខាក់មិនសូវមានអ្នកនិយមចូលចិត្ត តម្លៃវិញថោកជាងពូជម៉ាន់ថង។
បើតាមស្រ្តីវ័យជាង ៦០ ឆ្នាំ អាចលក់ទុរេនពូជម៉ាន់ថងបានក្នុងមួយគីឡូ ១៨ ០០០ រៀល ខណៈឪខាក់គាត់លក់បានត្រឹម ១០ ០០០ រៀល ក្នុងមួយគីឡូនៅឆ្នាំនេះ ដោយសារផ្លែអត់សូវល្អសម្បកក្រាស់ពេក។
តាមការសាកសួរនៅតំបន់ជីផាតឃើញថា តម្លៃលក់ខុសគ្នាបន្តិចបន្តួចដូចជាម៉ាន់ថងចន្លោះពី ១៧ ០០០ រៀលទៅ ២០ ០០០ រៀលក្នុងមួយគីឡូ អាស្រ័យតាមការចចារនិងការទិញជាក់ស្តែង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់