ព័ត៌មានជាតិ
លោកស្រីពេជ ចន្ទមុន្នី ៖ គ្រោះធម្មជាតិ គ្មានប្រទេសណា អាចទប់ស្កាត់បានទេ ប៉ុន្តែយើងអាចធ្វើការជួយសង្គ្រោះ
ការបញ្ជាក់របស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងក្រុម ការងារសហការជាមួយអាជ្ញាធរ ចុះសួរ សុខទុក្ខ និងនាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះ នៅប៉ៃលិន និងបាត់ដំបងចំនួន ១៥៤៥គ្រួសារ មកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន៧៧៦ គ្រួសារ និងពលរដ្ឋមកឃុំតាម៉ឺន និងឃុំអូតាគី ខេត្តបាត់ដំបង ៧៦៩គ្រួសារ។
នៅក្នុងឱកាសនោះ លោកស្រីពេជ ចន្ទមុន្នី បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខប្រជា ពលរដ្ឋរងគ្រោះ និងសូមឲ្យពលរដ្ឋទាំអស់ បង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុង ប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារតូចៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងការ ពារជំងឺគ្រុនឈាម និងគ្រុនឈីក។
លោកស្រីបញ្ជាក់យ៉ាងនេះថា “គ្រោះធម្មជាតិ គ្មានប្រទេសណា ឬនរណា អាចទប់ស្កាត់បានឡើយ។ ក៏ប៉ុន្តែ អ្វីដែល យើងអាចធ្វើបាននៅពេលនេះ គឺការជួយសង្គ្រោះប្រជាពលរដ្ឋមិនឲ្យលិចលង់ ដោយប្រើប្រាស់នៅមធ្យោបាយសរុប កម្លាំងសរុប គ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។ លើសពីនេះ ចែកជូនជាអំណោយសម្ភារប្រើប្រាស់ ស្បៀង អាហារ ជូនជនរងគ្រោះដោយមិនអោយនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ រួមទាំង និងថ្នាំសង្កូវព្យាបាលដល់ពួកគាត់ទៀតផង”។
លោកស្រីពេជ ចន្ទមុន្នី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះម្នាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលុង ពីគ្រោះទឹកជំនន់នេះ។
ចំណែកលោកស្រី បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិ និងលោក ងួន រតនះ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទាំងអស់ ដែលលោកតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងគ្រាមានគ្រោះអាសន្ន។
គួរបញ្ជក់ថា នៅក្នុងឆ្នាំ២០២០នេះ ព្យុះបាន បក់បោកមកពីបណ្តាប្រទេសផ្សេងៗ បាននាំ មកនូវភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ ដែលបង្កឲ្យមានការជន់ស្ទើរតែទូទាំងប្រទេស កម្ពុជា អស់រយៈពេលជាង២សប្តាហ៍មកហើយ ដោយធ្វើឲ្យប៉ះពាល់ដល់ជីវភាព រស់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់១៥៤៥ គ្រួសារនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០ គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី២កេស, ប្រេងខ្យង២ដប, ភួយ១,សារ៉ុង១, ថ្នាំដុសធ្មេញ១, ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ,ថ្នាំពេទ្យ១ កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ