Connect with us

ព័ត៌មានជាតិ

លោកស្រី​ពេ​ជ ចន្ទ​មុន្នី​ ៖ គ្រោះធម្មជាតិ គ្មាន​ប្រទេស​ណា អាច​ទប់ស្កាត់​បានទេ ប៉ុន្តែ​យើង​អាច​ធ្វើ​ការ​ជួយ​សង្គ្រោះ​

បានផុស

នៅ

​ការ​បញ្ជាក់​របស់លោក​ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA) និង​ក្រុម ការងារ​សហការ​ជាមួយ​អាជ្ញាធរ ចុះ​សួរ សុខទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​ប៉ៃលិន និង​បាត់ដំបង​ចំនួន ១៥៤៥​គ្រួសារ មកពី​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំនួន​៧៧៦ គ្រួសារ និង​ពលរដ្ឋ​មក​ឃុំ​តា​ម៉ឺន និង​ឃុំ​អូ​តា​គី ខេត្តបាត់ដំបង ៧៦៩​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​នោះ លោកស្រី​ពេ​ជ ចន្ទ​មុន្នី បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រជា ពលរដ្ឋ​រងគ្រោះ និង​សូម​ឲ្យ​ពលរដ្ឋ​ទាំ​អស់ បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ជៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុង ប្រយ័ត្ន​ពីសត្វ​អាសិរពិស​គ្រប់​ប្រភេទ​។ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារ​តូចៗ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ការ ពារ​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។

​លោកស្រី​បញ្ជាក់​យ៉ាងនេះ​ថា “​គ្រោះធម្មជាតិ គ្មាន​ប្រទេស​ណា ឬ​នរណា អាច​ទប់ស្កាត់បាន​ឡើយ។ ក៏ប៉ុន្តែ អ្វី​ដែល យើង​អាច​ធ្វើ​បាន​នៅពេលនេះ គឺ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មិន​ឲ្យ​លិចលង់ ដោយ​ប្រើ​ប្រាស់​នៅ​មធ្យោបាយ​សរុប កម្លាំង​សរុប គ្រប់​ប្រភេទ​រួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់ រួម​និង​កម្លាំង​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​។ លើស​ពី​នេះ ចែក​ជូន​ជា​អំណោយ​សម្ភារ​ប្រើប្រាស់ ស្បៀង អាហារ ជូន​ជនរងគ្រោះ​ដោយ​មិនអោយ​ន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​នោះទេ រួមទាំង និង​ថ្នាំសង្កូវ​ព្យាបាល​ដល់​ពួកគាត់​ទៀតផង​”​។

​លោកស្រី​ពេ​ជ ចន្ទ​មុន្នី បាន​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្នាស់​អំណោយ ដែល​បាន​ជួយ​សម្រាល ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​កំពុងតែ​មានការ​លិចលុង ពី​គ្រោះទឹកជំនន់​នេះ។

ចំណែក​លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រ​ខេត្ត​ប៉ៃ​លិ និង​លោក ងួន រត​នះ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់លោក​ស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​ទាំងអស់ ដែល​លោក​តែងតែ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ក្នុង​គ្រា​មាន​គ្រោះអាសន្ន​។

គួរ​បញ្ជក់​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ព្យុះ​បាន បក់​បោក​មកពី​បណ្តា​ប្រទេស​ផ្សេងៗ បាន​នាំ មក​នូវ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់ ដែល​បង្ក​ឲ្យ​មាន​ការ​ជន់​ស្ទើរតែ​ទូទាំង​ប្រទេស កម្ពុជា អស់​រយៈពេល​ជាង​២​សប្តាហ៍​មកហើយ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព រស់​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទឹកជំនន់​១៥៤៥ គ្រួសារ​នេះ ក្នុង​មួយ​គ្រួសារ ទទួល​បាន​អង្ករ​៥០ គីឡូក្រាម​, ទឹកបរិសុទ្ធ​១​កេស​,​មី​២​កេស​, ប្រេងខ្យង​២​ដប​, ភួយ​១,​សា​រ៉ុង​១, ថ្នាំដុសធ្មេញ​១, ប្រេងកូឡា​១, សាប៊ូ​ដុស​ខ្លួន​១​ដុំ​,​ថ្នាំពេទ្យ​១ កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម