ព័ត៌មានជាតិ
មន្ត្រីបក្សប្រជាជនស្នើពលរដ្ឋកុំគូសបំផ្លាញសន្លឹកឆ្នោតតាមការញុះញង់របស់ក្រុមប្រឆាំង
អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា លោក ជ្រុន ថេរ៉ាវ៉ាត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយកុំគូសបំផ្លាញសន្លឹកឆ្នោតតាមការឃោសនារបស់ក្រុមប្រឆាំង។ ការថ្លែងបែបនេះរបស់លោក ជ្រុន ថេរ៉ាវ៉ាត ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីពេលថ្មីៗ។

ថ្លែងទៅកាន់យុវជននាឱកាសនោះ លោក ជ្រុន ថេរ៉ាវ៉ាត បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ទាំងអស់គ្នា ដើម្បីគាំទ្រដល់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ ទន្ទឹមនេះ លោក ក៏បានពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំគូសបំផ្លាញសន្លឹកឆ្នោតតាមការឃោសនាញុះញង់របស់ក្រុមប្រឆាំងជាដាច់ខាត។
ក្នុងន័យនេះ លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ការបោះឆ្នោតជាតិ នៅខែកក្កដា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដើម្បីជ្រើសរើសគណបក្សនយោបាយ ក៏ដូចជាមេដឹកនាំប្រទេស។ លោក បានសង្កត់ធ្ងន់ថា «បើប្រជាពលរដ្ឋម្ចាស់ឆ្នោតជ្រើសរើសមេដឹកនាំត្រូវ ប្រទេសជាតិនឹងមានសុខសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែបើជ្រើសរើសខុស នឹងនាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្រ្គាម»។

មន្ត្រីគណបក្សប្រជាជនរូបនេះ បានរំលឹកនូវការឆ្លងកាត់របបនយោបាយជាច្រើនដំណាក់កាលរបស់ប្រទេសកម្ពុជា ជាពិសេស កម្ពុជាក្រោមការដឹកនាំរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដិ គឺមានការរីកចម្រើនលើគ្រប់វិស័យ និងត្រូវបានប្រសិទ្ធនាមថាជា «កោះសន្តិភាព»។ ប៉ុន្តែចាប់ពីមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ កម្ពុជាបានធ្លាក់ក្នុងភ្លើងសង្រ្គាមស៊ីវិល នឹងឈានដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងខែមេសា ឆ្នាំ១៩៧៥។
តែយ៉ាងណាមិញ ដោយគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា បានតស៊ូរំដោះជាតិទទួលបានជ័យជម្នះពីរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ១៩៩៨ តាមរយៈយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយការរំដោះនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិថែមទៀតរហូដល់បច្ចុប្បន្ន។ នេះជាការថ្លែងបញ្ជាក់បន្ថែមរបស់លោក ជ្រុន ថេរ៉ាវ៉ាត។

តាមរយៈនេះ លោក បានស្នើដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទុកលទ្ធភាពជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមដំបូលនៃម្លប់សុខសន្តិភាព ហើយត្រូវខិតខំថែរក្សាសុខសន្តិភាពនេះឱ្យបាន បើទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?