ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្លាំងបាក់ទ័ពផ្ទុះអាវុធនៅវៀតណាមរត់ចូលដីកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងនៅថ្ងៃទី ២៨ ខែមិថុនានេះថា កម្លាំងបាក់ទ័ពផ្ទុះអាវុធនៅវៀតណាមកាលពីពាក់កណ្ដាលខែមិថុនា បានរត់ចូលមកកម្ពុជា ខណៈដ្រូនមួយចំនួនបានបង្ហោះចូលមកធ្វើសកម្មភាពនៅភូមិភាគឦសាននៃប្រទេសកម្ពុជាប្រមាណ ១ សប្ដាហ៍ហើយ។
សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំជឿថា កម្លាំងបាក់ទ័ពដែលរត់ពីវៀតណាមនៅក្នុងដីខ្មែរ អាពួកនេះ មកធ្វើទំនាក់ទំនងជាមួយអាពួកបាក់ទ័ពហ្នឹងឯង ព្រោះវាគ្មានហេតុផលបញ្ជូនដ្រូនហ្នឹងមកទេ»។
សម្ដេចនាយករដ្ឋមន្ត្រីបានលើកករណីបុរស ២ នាក់ ដែលសមត្ថកិច្ចបានដេញតាមរហូតធ្លាក់ទូរស័ព្ទ ហើយមានការខលចូលមកស្ដាប់ដឹងថា ទូរស័ព្ទមកពីប្រទេសវៀតណាមសំឡេងជនជាតិភាគតិច។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្រុមនេះគឺជនជាតិម៉ុងតាញ៉ា ឬដេហ្កា ដែលបានចុះហត្ថលេខារវាងលោក កុក សជាមួយទណ្ឌិត សម រង្ស៊ី កាត់ដីខ្មែរ ៤ ខេត្តទៅឱ្យវៀតណាម។
សម្ដេចតេជោ ដាក់ការសង្ស័យថា ក្រុមនេះកំពុងហ្វឹកហាត់នៅប្រទេសមួយក្នុងតំបន់ដែលសម្ដេចមិនបញ្ចេញឈ្មោះ និងអាចមកតាមសមុទ្រ ហើយឆ្លងតាមកម្ពុជាមុនពេលផ្ទុះអាវុធនៅវៀតណាមកាលពីពាក់កណ្ដាលខែ។ ទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាឱ្យបំពាក់កាំភ្លើងគ្រប់ធុនបាញ់ទម្លាក់ដ្រូនដែលហោះចូលមកកម្ពុជា និងតាមស្រាវជ្រាវរុករកក្រុមជនសង្ស័យដែលកំពុងតាំងមូលដ្ឋាននៅទឹកដីកម្ពុជា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់