Connect with us

ព័ត៌មានជាតិ

គ្រឿងញៀនជាង ៥តោន ត្រូវបានដុតកម្ទេចក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

បានផុស

នៅ

គ្រឿងញៀនខុសច្បាប់ជាច្រើនប្រភេទ ដែលមានទម្ងន់រហូតដល់ជាង៥តោន ត្រូវបានដុតបំផ្លាញចោល ក្រោយពីបង្ក្រាបនិងរឹបអូសបាននៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានធ្វើឡើងនាព្រឹកថៃ្ងទី២៨ ខែមិថុនា ឆាំ២០២៣នេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋ និងយុវជន ប្រមាណជាង ៣ពាន់នាក់នៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា៖ “ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចរបស់យើងបង្ក្រាបគ្រឿងញៀនបានចំនួន៣១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនបានចំនួន៨៣៨គីឡូក្រាម៧៧២,៦ក្រាម។

ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គ្រាន់តែនៅរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ចយើងបង្ក្រាបបានជាង ៥តោនកន្លះ ដែលយើងត្រូវដុតបំផ្លាញចោលពេលនេះ។ ប៉ុន្តែក្នុងចំនួននេះមិនបានគិតពីសារធាតុគីមីផ្សេងៗ ដែលយើងត្រូវបន្សាបនិងរំលាយចោលនៅពេលក្រោយនោះទេ”។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ករណីគ្រឿងនេះ នៅតែកើនឡើងជាលំដាប់ដែលទាមទារឱ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិតែម្តង។

ជាមួយគ្នានោះ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២២កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩៧៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១.៨៥៧ នាក់ (នារី ១៧៨ នាក់) ពាក់ព័ន្ធបទល្មើសដូចជា ជួញដូរ និងរក្សាទុក គ្រឿងញៀន, ដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀន, ចាត់ចែង-សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀន ជាដើម។ ដោយឡែក ចំពោះការងារអប់រំកែប្រែ និងស្តារនីតិសម្បទា គណៈកម្មាធិការបានយកចិត្តទុកដាក់បញ្ចូនជនរងគ្រោះ ដោយសារគ្រឿងញៀនទាំងដើមគ្រា និងក្នុងគ្រា បញ្ចូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦ នាក់ (នារី ៣៥២ នាក់) បញ្ចូនទៅព្យាបាលនៅតាមសហគមន៍ចំនួន ៧ នាក់ (នារី ១ នាក់) និងបានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានទទួលការព្យាបាលរួច ឱ្យចូលទៅរស់នៅក្នុងសហគមន៍វិញចំនួន ៥.២៩០ នាក់ (នារី ២៧៩ នាក់) ផងដែរ។

លោកបន្តថា ការជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងដាស់តឿន រំលឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន ឱ្យយល់ដឹងច្បាស់ពីគ្រោះថ្នាក់ និងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបង្កឡើងដោយគ្រឿងញៀន ហើយក៏ជាសារព្រមានដល់ក្រុមឧក្រិដ្ឋជនទាំងឡាយ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។  រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ គ្រប់ជាន់ថ្នាក់ មានឆន្ទៈយ៉ាងមោះមុតក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងប្តេជ្ញាបង្ក្រាបឱ្យខានតែបាន ដោយ គ្មានការលើកលែងណាមួយឡើយ៕

អត្ថបទដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤៦ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម