ព័ត៌មានជាតិ
លោកគ្រូវិទ្យាល័យច្បារអំពៅសំរាកម៉ោងសិក្សាយកផ្លែទុរេនមកលក់ដើម្បីជីវភាព
ពិតជាគួរឲ្យកោតសសើរខ្លាំងណាស់ដែលលោកគ្រូវិទ្យាល័យច្បារអំពៅបានយកពេលសម្រាកបង្រៀនសិស្សដឹកផ្លែធុរេនមកលក់ដើម្បីផ្គត់ផ្គង់ជីវភាព។
យោងតាមប្រភពផ្ទាល់ពីលោកគ្រូ សួង សារឿន អាយុ៥៨ ឆ្នាំ ជាគ្រូវិទ្យាល័យច្បារអំពៅមានទីលំនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថា លោកគ្រូឆ្លៀតពេលសម្រាកពីការបង្រៀនសិស្សបាននាំយកផ្លែទុរេនមកដាក់លក់នៅក្បែរសាលាខណ្ឌច្បារអំពៅដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ចំពោះផ្លែទុរេននេះគឺលោកគ្រូបេះពីចម្ការផ្ទាល់ខ្លួនរបស់លោកគ្រូនៅឯខេត្តកំពត។

លោកគ្រូ សួង សារឿន បានបញ្ជាក់ទៀតថាចំការរបស់លោកមានដើមប្រមាណជា៥០០ដើមហើយផលកម្រៃពីទុរេននេះគឺគួរសមខ្ទង់មុឺនដុល្លារ។ ឯការចំណាយវិញគឺត្រូវផ្គត់ផ្គង់ទៅកម្មករថែចំការចំនួន៤នាក់ក្នុងៗ ២០០ ដុល្លាររួមទាំងបាយទឹក៣ពេល។
ក្នុងនោះលោកគ្រូ សួង សារឿន បានថ្លែងអំណរគុណដល់អតិថិជន ជាច្រើនដែលតែងតែជួយទិញផ្លែធុរេនរបស់លោកយកទៅពិសារព្រោះផ្លែធុរេននេះមិនប្រើប្រាស់ជីគីមីដោយប្រើតែលាមកមាន់និងសត្វប្រចៀវប៉ុណ្ណោះ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោកគ្រូ សួង សារឿន បានប្រើប្រាស់មធ្យោបាយដឹកផ្លែទុរេនមកលក់គឺរថយន្តលុចស៊ីស៣៣០ ដ៏ទំនើបទៀតផង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ