Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល សន្យាជួយពង្រឹងសហគ្រាសកម្ពុជា ដើម្បីបំពេញតាមវិនិយោគបរទេស

បានផុស

នៅ

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសន្យាជួយពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញតាមតម្រូវការរបស់ដៃគូវិនិយោគបរទេស។ ការសន្យានេះ ធ្វើឡើងក្នុងជំនួបជាមួយប្រតិភូអ្នកវិនិយោគសឹង្ហបុរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបសន្ទនានេះ លោក ជូណាថាន​ ប៉ (Mr. Jonathan Por) តំណាងប្រតិភូនៃក្រុមហ៊ុន ខែបភីថលអ៊ិនវេសមិនបានលើកឡើងអំពីគម្រោងវិនិយោគ​ដែលនឹងជួយ​​ដល់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបានមូលនិធិ វិនិយោគពីក្រៅប្រទេស ​ក៏ដូចជាដើម្បីអាចចុះបញ្ជីនៅទីផ្សារមូលបត្រទាំងក្នុង និងក្រៅប្រទេស។ លោក ជូណាថាន​ ប៉ បានបន្តថា តាមរយៈការវិនិយោគនេះ​​ ក៏មានភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ ​ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរ។

ឆ្លើយតបតទៅនឹងគម្រោងរបស់អ្នកវិនិយោគសឹង្ហបុរីនេះ​​​​ ​លោក ព្រាប កុល​ ក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានសន្យាជួយគាំទ្រឱ្យមានយន្តការវាយតម្លៃ និងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជាដើម្បីបំពេញតាមលក្ខខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។

ជាមួយគ្នានេះ តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ព្រាប កុល បានសម្ដែងការស្វាគមន៍ចំពោះប្រតិភូនៃក្រុមហ៊ុន ខែបភីថលអ៊ិនវេសមិន និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ប្រតិភូក្រុមហ៊ុនថា រាល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ ពោលគឺត្រូវឆ្លងកាត់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឱ្យកិច្ចការរវិនិយោគទាំងនោះទទួលបានការការពារស្របច្បាប់។

ក្រោយការចែករំលែកព័ត៌មាន និងពន្យល់យ៉ាងលម្អិតពីសំណាក់លោក ព្រាប កុល រួចមក ប្រតិភូវិនិយោគិនសឹង្ហបុរី បានចាត់ទុកកិច្ចពិភាក្សានេះ ជាកាយវិការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អជាមួយវិនិយោគិនបរទេស។

ប្រតិភូវិនិយោគិនសឹង្ហបុរី បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរីករាយធ្វើការជាមួយ លោក ព្រាប កុល ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសសឹង្ហបុរី និងនៅប្រទេសដទៃទៀតជុំវិញពិភពលោក៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម