ព័ត៌មានជាតិ
មកស្គាល់ហាងកាហ្វេ ៥ នៅភ្នំពេញ អាចឱ្យយើងចំណាយពេលសោយសុខនឹងការអាន
ហាងកាហ្វេ បានក្លាយជាទីពេញនិយម សម្រាប់មនុស្សសម័យសតវត្សទី២១ ដែលគេច្រើនទុកជាកន្លែងជួបជុំពិភាក្សា ធ្វើការ ពិសេសសិស្ស-និស្សិតបានចាត់ទុកហាងកាហ្វេ ជាថ្នាក់រៀនក្រៅម៉ោងទៀតផង។ ដោយសារតែបែបនេះ បច្ចុប្បន្ន ការបើករបរហាងកាហ្វេ ពេញនិយមខ្លាំងណាស់ ហើយមានច្រើនបំផុត គឺក្នុងក្រុងភ្នំពេញតែម្តង។

យ៉ាងណាមិញ ថ្វីបើជម្រើសហាងកាហ្វេមានច្រើន តែបរិយាកាសនិងភាពទាក់ទាញ រឹតតែសំខាន់ទន្ទឹមនឹងរសជាតិដែរ ព្រោះអ្នកខ្លះ បានចំណាយពេលច្រើនម៉ោងនៅទីនោះ។ បើក្រឡេកមកមើលហាងកាហ្វេមួយចំនួន ក្រៅពីផ្តោតលើអាជីវកម្ម ថែមទាំងបានរួមចំណែកក្នុងការលើកស្ទួយនូវការអាននៅកម្ពុជាផងដែរ ដោយការរៀបចំឱ្យមានសៀវភៅក្នុង ហាងរបស់ខ្លួន អាចអានដោយសេរី។ តើហាងកាហ្វេណាខ្លះ ដែលយើងអាចស្វែងរកការអានបាន?
១. វិទ្យាល័យកាហ្វេ
គ្រាន់តែបានឃើញខ្លោងទ្វារដើរចូលហាង ក្រាលដោយឥដ្ឋថ្នាក់រៀនសម័យមុន ឈ្មោះ រួមនឹងបរិយាកាសនៅទីនេះ ក៏ធ្វើឱ្យយើងនឹកដល់ពេលវេលាមួយដែលកន្លងផុតទៅបាត់ទៅហើយ គឺអំឡុងពេលដែលយើងប្រើពេលវេលាជាសិស្ស។
ឯការរៀបចំនៅខាងក្នុង គឺគេប្រើបែបផែនស្រដៀងនឹងថ្នាក់រៀនយ៉ាងដូច្នេះដែរ សូម្បីតែតុអង្គុយជាដើម។ នៅទីនេះមានសៀវភៅជាច្រើនប្រភេទ ទាំងចំណេះដឹងជាភាសាបរទេស ភាសាខ្មែរ រួមនឹងប្រលោមលោទៀតផង។ គួរបញ្ជាក់ថា ទីតាំងហាងកាហ្វេមួយនេះ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។




២. កាហ្វេស្វាង និងហាងសៀវភៅ – Swarng Café and Bookstore
មិនត្រឹមតែអាចទួលទានភេសជ្ជៈ អាហារឆ្ងាញ់ៗ ជាមួយនឹងការតុបតែងគួរឱ្យទាក់ទាញ ដែលរួមបញ្ចូលដោយសៀវភៅ សម្រាប់អានសម្បូរបែប និងថែមទាំងអាចទិញសៀវភៅជាច្រើនប្រភេទ រួមមានប្រលោមលោក និងការអប់រំផ្សេងៗ ដែលមានដាក់លក់ទៀតផង។ កាហ្វេស្វាង និងហាងសៀវភៅ (Swarng Café and Bookstore) នេះ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ចម្ងាយប្រមាណ ២គីឡូម៉ែត្រពីវត្តភ្នំ។




៣. ខូ កាហ្វេ – CO- Creative Corners
មិនសូវជាខុសគ្នានឹងទីតាំងខាងលើប៉ុន្មានដែរ ហាងកាហ្វេមួយនេះ មានលក់ជូនទាំងភេសជ្ជៈនិងអាហារ និងមានរៀបចំ សៀវភៅជាច្រើន អាចអានដោយសេរី ដែលក្នុងនោះមានទាំងសៀវភៅជាភាសាបរទេសទៀតផង។ ជាមួយទីតាំងធំទូលាយ ដែលរចនាឡើងប្រកបដោយភាពច្នៃប្រឌិត រួមនឹងបរិយាកាសនៅក្នុងហាងកាហ្វេផ្ទាល់ ទីនេះអាចទុកថាជាកន្លែងល្អមួយ សម្រាប់ជួបជុំពិភាក្សា មិនថាការងារ ឬការសិក្សានោះទេ។ ខូ កាហ្វេ មានទីតាំងនៅខណ្ឌទួលគោក និងអាគារ FunMall ។




៤. Lightbrary Coffee
បរិយាកាសដ៏ល្អដែលផ្តល់ជូនដោយហាងកាហ្វេមួយនេះ យើងអាចចំណាយពេលសោយសុខនឹងការអាន និងទទួលទានភេសជ្ជៈតាមចំណង់ចំណូលចិត្ត ដោយមិនធុញទ្រាន់ឡើយ។ ហាងកាហ្វេនេះ មានទីតាំងនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។



៥. ក្លេអូកាហ្វេ និងហាងសៀវភៅ – CLÉO Café and BookstoreBook
នៅខាងក្រោយផ្សារទំនើប Aeon2 សែនសុខ ហាងកាហ្វេដែលមានការតុបតែងបែបស៊ីវិល័យ ជាមួយបរិយាកាសអង្គុយ ទូលាយនៃជាន់ខាងលើ លម្អដោយទូដាក់សៀវភៅរាប់សិប យើងអាចអានដោយសេរី។ ឯផ្នែកខាងក្រោម ក៏មានសៀវភៅជាច្រើនប្រភេទ សម្រាប់អ្នកដែលមានបំណងចង់ទិញផងដែរ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ