Connect with us

ព័ត៌មានជាតិ

ស្រាបៀ Heineken® អបអរខួប ១៥០ ឆ្នាំ នៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់ កម្ពុជា

បានផុស

នៅ

ស្រាបៀ Heineken® ជា​ម៉ាក​យីហោ​ស្រាបៀ​លំដាប់​ពិភពលោក​ដ៏​ល្បី​មួយ កំពុង​អបអរ​ដល់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន គឺ​ខួប ១៥០ ឆ្នាំ នៃ​ការផ្ដល់​នូវ​បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន នៅ​ទូទាំង​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនិក​របស់​យើង​គឺ​លោក Freddy Heineken ធ្លាប់បាន​លើកឡើងថា​៖ យើង​មិន​ត្រឹមតែ​លក់​ស្រាបៀ​ទេ យើង​លក់ gezelligheid ជា​ឃ្លា​មួយ នៃ​ភាសា​ហូ​ឡង់​ដែល​ប្រែ​មក​ថា «​អារម្មណ៍ នៃ​ពេលវេលា​ដ៏​រីករាយ​»​។ ទស្សនវិជ្ជា​នេះ​បាន​បង្កប់​យ៉ាង​ជ្រៅ​ក្នុង​ក្រអៅបេះដូង នៃ​ម៉ាក​យីហោ​ស្រាបៀ Heineken® ពោលគឺ ពេលវេលា​ដ៏​រីករាយ និង​បង្កើត​ទំនាក់ទំនង​ពិតប្រាកដ ពេល​ពិសា​ស្រាបៀ​ជុំគ្នា ទើប​ជា​អ្វីដែល​សំខាន់បំផុត​។

ជា​ការ​ពិត និយមន័យ នៃ​ពេលវេលា​ដ៏​រីករាយ បាន​ផ្លាស់ប្ដូរ​ក្នុង​ដំណើរ ១៥០ ឆ្នាំ របស់​ស្រាបៀ Heineken® ហើយនឹង​បន្តដំណើរ​ដូចនេះ​ទៀត​។ ប៉ុន្តែ​សារៈសំខាន់ នៃ​ពេលវេលា​បែបនេះ នៅក្នុង​ជីវិត​របស់​មនុស្ស​នៅតែ​រឹងមាំ​ដដែល​។ ដោយមាន​ការទទួលស្គាល់​ដូចនេះហើយ និង​ជា​ផ្នែក​មួយ នៃ​ការ​អបអរ​ការ​គម្រប់​ខួប Heineken® បានធ្វើការ​ជាមួយ​ស្ថាប័ន​សិក្សា និង​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាកប្បកិរិយា ដើម្បី​បង្កើត ‘​សន្ទស្សន៍​ពេលវេលា​ដ៏​រីករាយ​’ ដែលជា​គំរូ នៃ​ការវាស់វែង​ថ្មី​របស់​ម៉ាក​យីហោ ដែល​ផ្តល់​ពិន្ទុ​ដល់​ការរួមចំណែក​របស់​ម៉ាក​យីហោ​នោះ ក្នុងការ​បង្កើត​លក្ខខណ្ឌ​ឥត​ខ្ចោះ​សម្រាប់​ពេលវេលា​ដ៏​រីករាយ ចាប់ពី​ការ​បើកចំហ​ចិត្ត និង​ការ​រួបរួមគ្នា ទៅដល់​ការ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស និង​មនុស្ស​។

ជាមួយនឹង​ការបង្កើត​សន្ទស្សន៍​ពេលវេលា​ដ៏​រីករាយ​នេះ វា​ជា​ចំណុច​សំខាន់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ម៉ាក​យីហោ​នេះ​៖ ស្រាបៀ Heineken® នឹង​ក្លាយជា​ម៉ាក​យីហោ​ស្រាបៀ​ដំបូង​គេ​ដែល «​ផ្តល់​ពេលវេលា​ដ៏​រីករាយ​ជា​ផ្លូវការ ដែលជា​ការវាស់វែង​ភាពជោគជ័យ​នៅ​កម្រិត​សកល – តាមរយៈ​ការផ្តោត​មិន​ត្រឹមតែ​លើ​បរិមាណ នៃ​ស្រាបៀ​ដែល​លក់​នោះទេ ប៉ុន្តែ​ក៏​គិតដល់​ពេលវេលា​ដ៏​រីករាយ ដែល​ផ្តល់ជូន​អតិថិជន​របស់ខ្លួន នៅ​ជាង ១៩០ ប្រទេស​ជុំវិញ​ពិភពលោក​ផងដែរ​។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «Heineken® មិនមែន​គ្រាន់តែ​ជា​ភេសជ្ជៈ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ស្រាបៀ​នេះ​តំណាង​ឲ្យ​បែបបទ​ជីវិត ដែល​ពោរពេញ​ទៅដោយ​ភាព​សម្បូរបែប នៃ​ការភ្ជាប់​ទំនាក់ទំនង​ដ៏​រីករាយ​។ ទោះបីជា​បែបបទ​ជីវិត​នៃ ពេលវេលា​រីករាយ​របស់​យើង ចេះតែ​ប្រែប្រួល តម្រូវការ​សម្រាប់​ពេលវេលា​ដ៏​រីករាយ​នៅតែ​ដដែល និង​មិន​ប្រែប្រួល​ដូចនឹង​ស្រា​បៀរ​របស់​យើង​ដូច្នោះ​ដែរ​។ ពិតជា​កិត្តិយស​ដ៏​ធំធេង​របស់​យើងខ្ញុំ​ក្នុងការ​បន្ត​ផ្តល់នូវ​ស្មារតី​នៃ​ពេលវេលា​ដ៏​រីករាយ ដល់​អតិថិជន​របស់​យើង អស់​រយៈពេល​ដ៏​ថ្លៃថ្លា ១៥០ ឆ្នាំ​ពេញ របស់​យើង​។ យើង​នឹង​បន្ត​ស្មារតី​នេះ មិន​ថា​តាម​វិធី​ណា​ក្តី ឲ្យ​បាន​រយៈពេល ១៥០ ឆ្នាំ​បន្ទាប់​ទៀត និង​លើសពីនេះ​ក៏​ថា​បាន»។

អបអរសាទរ​ពេលវេលា​ដ៏​រីករាយ​នៅ​កម្ពុជា នៅ​ខែមិថុនា និង​កក្កដា​នេះ​!

នៅ​កម្ពុជា «​ស្រាបៀ Heineken បាន​សន្យា​ក្នុងការ​ផ្តល់ជូន​នូវ​ពេលវេលា​ដ៏​រីករាយ ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​លេចចេញ​ជា​រូបរាង​ក្នុង​ខែ​នេះ នៅក្នុង​ព្រឹត្តិការណ៍ EDM Raveground ២០២៣ ដែល​ជា ព្រឹត្តិការណ៍​តន្ត្រី​រាំ​តាម​ភ្លេង​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។ អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាន​រីករាយ​ជា​មួយ​ពេល​រាត្រី ដ៏​រស់រវើក ដោយ Heineken® បានផ្តល់​នូវ​ចំណី​អារម្មណ៍​ផ្តាច់មុខ​នៅ​ក្នុង​បទ​ពិសោធន៍​ខួប ១៥០ ឆ្នាំ របស់ខ្លួន ដើម្បី​ឲ្យ​អ្នកគាំទ្រ​ទទួលយក​បទពិសោធន៍​ដ៏​រីករាយ​ជាមួយ​នឹង​ម៉ាក​យីហោ​នេះ រួមជាមួយ​នឹង​ឌីជេ (DJs) អន្តរជាតិ និង​តារា​កិត្តិយស​ពិសេស​ក្នុងស្រុក​។ ដើម្បី​ឲ្យ​សក្ដិសម​នឹង​កម្រិត​សកល​របស់​ខ្លួន ព្រឹត្តិការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ឈ្មោះ​ហៅ​ក្រៅ ជាច្រើន​អនេក​ដែល​ត្រូវបាន​ដាក់​ឲ្យ​ម៉ាក​យីហោ​ជាទី​ស្រលាញ់​មួយ​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​នៅ​ទូទាំង​ពិភពលោក​ផង​។

ដើម្បី​បន្ត​ផ្សព្វផ្សាយ​ពី​ស្មារតី នៃ​ពេលវេលា​ដ៏​រីករាយ ម៉ាក​យីហោ Heineken® នឹង​បង្ហាញ​ការ​អបអរ​ពិធី​គម្រប់​ខួប​ជាច្រើន​ទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​ចាប់ពី​ខែមិថុនា ដល់​ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​អមដំណើរ​ជាមួយ​ម៉ាក​យីហោ​នេះ​ក្នុង​ប្រវត្តិ​អស្ចារ្យ​របស់​ខ្លួន​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ទទួល​បាន​បទពិសោធន៍ ១៥០ ឆ្នាំ នៃ​ពេលវេលា​ល្អ​ជាមួយ Heineken® នៅ​កម្ពុជា សូម​តាមដាន​បណ្ដាញ​សង្គម​របស់​យើងខ្ញុំ​តាមរយៈ ៖

●​ ​Facebook: https://www.facebook.com/heineken

●​ ​Instagram: https://www.instagram.com/heineken_kh/

អំពី​ក្រុមហ៊ុន​ហ៊ិននីគែន ខេម​បូឌា

ក្រុមហ៊ុន​ហ៊ិននីគែន ខេម​បូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៤។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រាបៀ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូចជា​ស្រាបៀ Heineken© ស្រាបៀ Tiger ស្រា​បៀ ABC ស្រា​បៀ Anchor និង​ស្រា​បៀ Gold Crown។ ជាមួយនឹង​ការ​គ្របដណ្ដប់​នៅ​ទូទាំង​ប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់ នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​។ ប្ដេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិន​នី​គែន ខេម​បូឌា មានបំណង “​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយ​នឹង​ការ​ផ្ដោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅកាន់​ពិភពលោក ដែល​មាន​កាបូន​សូន្យ​កាន់តែ​ស្មើភាព និង​កាន់​តែ​មាន​សុខភាព​ល្អ។ ក្រុមហ៊ុន​ហ៊ិន​នីគែន ខេម​បូឌា គឺជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន HEINEKEN Company ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀ​លំដាប់​ថ្នាក់​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម