ព័ត៌មានជាតិ
តើអ្នកណាខ្លះដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

នៅក្នុងសេចក្ដីណែនាំនោះ បានបញ្ជាក់ថា អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុងមានដូចតទៅ៖
-មន្រ្តីបោះឆ្នោតដែលទទួលការតែងតាំងពី គ.ជ.ប។
-ភ្នាក់ងារគណបក្សនយោបាយ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
-អ្នកសង្កតការណ៍មានបណ្ណចេញពី គ.ជ.ប ឬដោយ គធ.ខប។
-អ្នកសារព័ត៌មានដែលមានផ្ដល់បណ្ណដោយ គ.ជ.ប។ ករណីគ្មានបណ្ណអនុញ្ញាត អ្នកសារព័ត៌មាន អាចចូលការិយាល័យបោះឆ្នោត ត្រឹមតែការបោះឆ្នោតប៉ុណ្ណោះ។
-អ្នកមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោត។
-ភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងឯកសណ្ឋាន និងប្រឡង់ដៃបោះឆ្នោត ផ្ដល់ដោយ គ.ជ.ប។
-ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។
ក្នុងនោះ គ.ជ.ប បានបញ្ជាក់ថា អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយ ដូចខាងក្រោម៖
-មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប។
-ភ្នាក់ងារគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
-អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្ដល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប។
-អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្ដល់ឲ្យដោយ គ.ជ.ប។
-ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្រ្គោះ នៅពេលដែលប្រធាន គ.ក.រ បានស្នើសុំ ក្នុងករណីចាំបាច់។
ក្រៅពីនេះ គ.ជ.ប ក៏បានបញ្ជាក់ចំពោះអ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលរួមមាន៖ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណបក្សនយោបាយគ្រប់លំដាប់ថ្នាក់ អជ្ញាធនដែនដី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ លើកលែងអ្នកទាំងនោះ ត្រូវបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប ទទួលស្គាល់ឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្នាក់ជាតិលើកទី ៧នេះ៕
អត្ថបទ ៖ សួស សិត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ