Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងបន្តប្រើវិធានច្បាប់ និងការទូតចំពោះដ្រូនដែលហោះចូលកម្ពុជា

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្នុងករណីរកឃើញប្រភពពិតនៃការហោះចូលដែនអាកាសកម្ពុជាដោយយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន រាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការផ្លូវច្បាប់ និងការទូត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ ប្រទេសវៀតណាម ហើយបានចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលីសនៅតាមឃុំ ជាអំពើភេរវកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត។

ជាមួយគ្នានេះដែរ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សានៅវៀតណាមនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី ថា មានយន្តហោះគ្មានមនុស្សបើកបរ ឬហៅថាដ្រូន ហោះចូលដែនអាកាសកម្ពុជាជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ ជាការរំលោភបំពានយ៉ាងគន្លើនមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយមិនអាចអត់ឱនឱ្យបានឡើយ។ ក្រសួងការបរទេស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលដោយយន្តហោះគ្មានមនុស្សបើកទាំងនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា «ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។ ទន្ទឹមនេះ ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ  កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម