Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខារួចហើយ លើអនុក្រឹត្យផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការនីមានផ្ទៃពោះរហូតកូនមានអាយុ ២ឆ្នាំ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច បានចុះហត្ថលេខារួចហើយ ទៅលើអនុក្រឹត្យដែលផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការនីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ដែលនឹងត្រូវអនុវត្តចាប់ពីខែសីហា ឆ្នាំ ២០២៣តទៅ។ ការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ម្សិលមិញនេះ អនុក្រឹត្យបានចុះហត្ថលេខាហើយ ដោយឯកឧត្ដមបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំអនុក្រឹត្យ សម្រាប់អនុវត្តជាមួយនឹងស្ត្រីមានផ្ទៃពោះៗ បានចុះហត្ថលេខាពីម្សិល សម្រាប់អនុវត្តពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣តទៅ ក្មួយៗនឹងត្រូវទទួលបាននូវផលប្រយោជន៍បន្ថែម ដែលមានទឹកប្រាក់ដូចដែលឯកឧត្ដម អ៊ិត សំហេង បានលើកឡើងៗ»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីមិនទាន់ជួបជាមួយកម្មករ-កម្មការនី គឺកម្មការនីដែលមានផ្ទៃពោះហើយឆ្លងទន្លេ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៣ខែ ដោយទទួលបានប្រាក់ខែត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨មក កម្មការនីដែលមានផ្ទៃពោះហើយឆ្លងទន្លេ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ៣ខែ ដោយទទួលបានប្រាក់ខែ ១២០ភាគរយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ចាប់ពីខែសីហា ឆ្នាំ ២០២៣តទៅ កម្មការនីនឹងទទួលបានអត្ថប្រយោ​ជន៍បន្ថែមទៀត ដោយនៅពេលមានផ្ទៃពោះហើយពិនិត្យសុខភាព ៤ដង ហើយក្នុងមួយដងនឹងទទួលបានការឧបត្ថម្ភប្រាក់ចំនួន ៨ម៉ឺន រៀល ហើយនៅពេលឆ្លងទន្លេ​នឹងទទួលបានការឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល។ បន្ទាប់មកទៀត ក្នុងរយៈពេល ២ឆ្នាំក្រោយការឆ្លងទន្លេ គឺកម្មការនីនឹងត្រូវទទួលបានការឧបត្ថម្ភចំនួន ១០ដងទៀត ដោយក្នុងមួយដងទទួលបានចំនួន ៨ម៉ឺនរៀល ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

វិស័យឯកជនកម្ពុជា-ហ្វីលីពីនប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​ទ្វេរភាគីឱ្យ​កើនដល់៨០០លានដុល្លារ

កីឡា១១ នាទីutes មុន

អ្នក​ចាំទី​ឆ្នើម ​ជា ហ្វារីយ៉ា ដាក់​គោល​ដៅ​ទៅ​លេង​នៅជប៉ុន​

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦ ទៅ ៧ ពាន់នាក់ទៀត មិនទាន់ធ្វើតេស្ត និងទទួលបានសេវាព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ៣០ នាទីutes មុន

​ព្រែកជីកហ្វូណនតេជោ តម្លៃ ១ ៧០០ លាន​ដុល្លារ ឈាន​ចាប់ផ្តើម​ដោះស្រាយ​ផល​ប៉ះពាល់​

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម