ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ហាមបង្ហោះរឿងសន្ដិសុខជាតិតាមហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានជាថ្មី ហាមដាច់ខាតយករឿង សន្ដិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះថា យន្តយន្តហោះគ្មានមនុស្សបើកបានចូលមកកម្ពុជា ស្របពេលដែលយន្តហោះពាណិជ្ជកម្មកំពុងហោះហើរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះថា មិនមានវត្តមានយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចូលមកកម្ពុជានោះទេនៅយប់ថ្ងៃទី ២៨ ខែមិថុនា បន្ទាប់ពីការប្រកាសអាសន្នដាក់ពង្រាយកាំភ្លើងច្រើនដើម ប៉ុន្តែមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះថា ដ្រូនចូលមកដល់ក្រុងបានលុងដោយមិនគិតពីយន្តហោះពាណិជ្ជកម្ម។
សូមជំរាបថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿន បានបង្ហោះចូលមកម្ពុជានៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម។
ក្រោយការបង្ហោះចូលដីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជារឱ្យកងទ័ពដាក់ពង្រាយកាំភ្លើងគ្រប់ធុនចាំបាញ់ទម្លាក់ដ្រូនដែលបង្ហោះចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ខណៈសម្ដេចជឿថាជាដ្រូនរបស់ក្រុមជនជាតិម៉ុងតាញ៉ាក្រោយហេតុការណ៍ផ្ទុះអាវុធនៅវៀតណាមកាលពីពាក់កណ្ដាលខែនេះ។
ក្រសួងការបរទេសកម្ពុជាចាត់ទុក ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើក គឺជាការរំលោភបំពានយ៉ាងគឃ្លើនមិនអាចអត់ឱនឱ្យបានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលនៃយន្តហោះគ្មានមនុស្សបើកក្នុងដែនអាកាសរបស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ