ព័ត៌មានជាតិ
ក្រសួងអប់រំ លើកកម្ពស់គុណភាពជីវិតមនុស្សវ័យចាស់ ក្នុងវិស័យអប់រំ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅព្រឹកនេះថា ក្រសួងបានរៀបចំពិធីបិទ សិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពី វិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គលិកអប់រំវ័យចាស់ ក្នុងគោលបំណង ផ្ដល់ការយល់ដឹងពីការថែទាំសុខភាពផ្លូវចិត្ត និងការស្វែងរកសេវាថែទាំសមស្រប និងទាន់ពេលវេលា សំដៅលើកកម្ពស់គុណភាពជីវិតរបស់មនុស្សវ័យចាស់ក្នុងវិស័យអប់រំនៅកម្ពុជា ផ្ដល់ការយល់ដឹងពីការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាប្រឹក្សា និងអត្ថប្រយោជន៍ នៃការថែទាំសុខភាពផ្លូវចិត្ត ព្រមទាំងផ្ដល់ការយល់ដឹងពីអាហារូបត្ថម្ភ និងរបបអាហារមានតុល្យភាពសម្រាប់មនុស្សវ័យចាស់ ដើម្បីរក្សាបាននូវបទដ្ឋានសុខភាពកាន់តែខ្ពស់ថែមទៀត។

ពិធីបិទសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) មន្រ្តីនាយកដ្ឋានសុខភាពសិក្សា និងបុគ្គលិកអប់រំ មកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទសរុបចំនួន ២០០រូប ក្នុងនោះមានស្រី ៧៧រូប មានអាយុចាប់ពី ៤៥ឆ្នាំឡើង អញ្ជើញមកពី ៤៩អង្គភាព ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នឹងបានបែងចែកជា ២សិក្ខាសាលា ក្នុង ១សិក្ខាសាលាមានរយៈពេល ១ថ្ងៃ ដោយសិក្ខាសាលាទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ និងសិក្ខាសាលាទី២ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

លោក ពិត ចំណាន បានកោតសរសើរចំពោះសមិទ្ធិផលនានាដែលនាយកដ្ឋានសុខភាពសិក្សាសម្រេច បានកន្លងមក ក្នុងការលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀន។ លោក បានបញ្ជាក់ថា ក្នុងនាមជាស្ថាប័ននាំមុខក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយ ផែនការចង្អុលផ្លូវអប់រំឆ្នាំ២០៣០ ផែនការមេ ស្តីពី ការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបានអភិវឌ្ឍសៀវភៅគោលប្រតិបត្តិ ស្តីពី ការសង្គ្រោះផ្លូវចិត្តបឋមសម្រាប់បុគ្គលិកអប់រំ ដែលគ្របដណ្តប់ទាំងការគាំទ្រ ផ្នែកចិត្តសាស្រ្ត និងសង្គម ដែលជាកិច្ចអន្តរាគមន៍ឆ្លើយតបដំបូង បានការគាំទ្រពីអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួលរងនូវវិបត្តិធ្ងន់ធ្ងរ។

រដ្ឋលេខាធិការប្រចាំការខាងលើ បានលើកឡើងថា សិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពី វិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គលិកអប់រំវ័យចាស់ ក្នុងវិស័យអប់រំ នឹងចូលរួមពង្រឹង និងពង្រីកកិច្ចគាំទ្រគោលនយោបាយជាតិ ស្ដីពី មនុស្សវ័យចាស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ នៅកម្ពុជា ក៏ដូចជាបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអនុវត្តផែនការសកម្មភាព ២០១៨-២០៣០ និងគោលនយោបាយជាតិ ស្ដីពី មនុស្សវ័យចាស់ ២០១៧-២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី និងបានប្រកាសដាក់ឱ្យចាប់ផ្តើមអនុវត្តដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

លោក ពិត ចំណាន សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ ដល់អ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងគ្រួសារ និងសហការីក្នុងអង្គភាព ដើម្បីលើកកម្ពស់ផ្លូវចិត្ត ដល់បុគ្គលិកអប់រំ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត