ព័ត៌មានជាតិ
សម្ដេចចៅហ្វាវាំង គង់ សំអុល សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងប្រវែង៩០ម៉ែត្រនៅស្រុកកំពង់ត្រឡាច
ស្ពានបេតុង១ខ្សែប្រវែង៩០ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមតភ្ជាប់ក្បាលស្ពានទាំងសងខាងប្រវែង ២០០ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ពិធីនេះបានធ្វើឡើងនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលទទួលបានសមិទ្ធផលថ្មីនេះ ។
សម្ដេចចៅហ្វាវាំ វរវៀងជ័យ បានលើកឡើងពីសារៈប្រយោជន៍នៃស្ពាននេះ ដែលបម្រើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ដស្រុកកំពង់ត្រឡាច និងស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ សម្ដេចចៅហ្វាវាំង បានជម្រាបជូនពីព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិឲ្យអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញនូវកាតព្វកិច្ចជាពលរដ្ឋ ។
សម្ដេចបានលើកឡើងពីសមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម និងសមិទ្ធផលជាច្រើនទៀតនៅទូទាំងប្រទេស ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ សមិទ្ធផលជាប្រវត្តិសាស្រ្ដទាំងអស់នេះ គឺកើតចេញពីផ្លែផ្កានៃសន្តិភាព បើគ្មានសុខសន្តិភាពទេ នោះយើងក៏គ្មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិដែរ។

រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការលើកកម្រិតកម្ពស់ផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ស្ពានឈើ ឬស្ពានដែក ឲ្យទៅជាស្ពានបេតុង ដើម្បីធានាដល់ការប្រើប្រាស់បានគ្រប់រដូវកាល ជាក់ស្ដែងស្ពានស្ទឹងស្ងួតប្រវែង ៩០ម៉ែត្រ ដែលយើងកំពុងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រ សម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានលេខរៀងទី១៨ និងដើម្បីបន្តគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ឯកឧត្ដម គង់ ភឿន ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ បានធ្វើការសិក្សា និងបានចាប់ផ្ដើមសាងសង់ស្ពានស្ទឹងស្ងួតនេះ កាលីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ហើយបានបញ្ចប់នៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ចំណាយថវិកាសរុប ៤ ៥០០លានរៀល ជារបស់រាជរដ្ឋាភិបាល អនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ៕
អត្ថបទ៖ វ៉ាន់ សេដ្ឋា



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?