ព័ត៌មានជាតិ
លោក ចៅ ភិរុណ ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការការពារសមិទ្ធផល និងសុខសន្តិភាព
លោក ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបូទុមសាគរ លើកឡើងថា ពលរដ្ឋបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការថែរក្សាការពារសមិទ្ធផល និងតម្លៃសុខសន្តិភាព នាពេលបច្ចុប្បន្ន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការបក្សឃុំតានូន នៅថ្ងៃទី ២៩ ខែមិថុនា លោក ចៅ ភិរុណ អះអាងថា រាល់សមិទ្ធផលមានជាហេដ្ឋារចនាសម្ព័ន្ធនានា កំណើនសេដ្ឋកិច្ច សន្តិសុខសង្គម និងវិស័យផ្សេងៗទៀត សុទ្ធតែកើតចេញពីគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃនេះ។

លោកប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបូទុមសាគរ ជឿជាក់ថា សមាជិក សមាជិកា និងប្រជាពលរដ្ឋរស់នៅក្នុងឃុំតានូន នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកុំបីខាន ឲ្យមនុស្ស ១ នាក់ សន្លឹកឆ្នោត ១។

លោក ចៅ ភិរុណ អរគុណចំពោះពលរដ្ឋ និងយុវជន ដែលបានចូលជាសមាជិករបស់គណបក្ស ដែលទាំងនេះ ស.បញ្ជាក់ថា ការដឹកនាំរបស់ សម្ដេចតេជោ បានធ្វើឲ្យពលរដ្ឋគ្រប់គ្នាយល់ពីតម្លៃសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។ ដោយឡែកការកសាងអគារទីស្នាក់ការគណបក្សឃុំតានូន នឹងផ្ដល់ប្រយោជន៍ខ្ពស់ដល់សមាជិកបក្ស មានកន្លែងធ្វើការងារត្រឹមត្រូវ តាមរយៈការឧបត្ថម្ភគាំទ្រពីក្រុមការងារចុះជួយមូលដ្ឋាន និងសប្បុរសជននានា។

អ្វីដែលមិនភ្លេចនោះ លោក ចៅ ភិរុណ ស្នើសុំសមាជិកកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមណាដែលតែងតែចង់បំផ្លាញសុខសន្តិភាព ព្រោះទម្រាំមានថ្ងៃនេះមិនមែនជាភាពចៃដន្យនោះទេ ពោលបានមកទាំងលំបាកបំផុត។

សម្រាប់លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ការពារសន្តិភាពពេញលេញ និងកៀរគរការវិនិយោគសេដ្ឋកិច្ចប្រទេសឲ្យកាន់តែរីកចម្រើនពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។

ដូច្នេះ លោកស្រី សូមជឿជាក់លើមេដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយប្ដេជ្ញាចិត្តបោះឆ្នោតជូន សម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេន។

បន្ថែមលើនេះ លោកស្រី ក៏បានសម្ដែងការកោតសរសើរចំពោះសមិទ្ធផលដែលកើតមាននៅក្នុងមូលដ្ឋានឃុំតានូន។ លោកស្រីជឿជាក់ថា សមិទ្ធផលផ្សេងៗទៀត នឹងបន្តកើតមានជាហូរហែ លុះត្រាតែគណបក្សប្រជាជនកម្ពុជាបន្តជាប់ឆ្នោត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ








-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង