ព័ត៌មានជាតិ
តើក្មេងអាយុក្រោម ១៤ឆ្នាំ ប្រព្រឹត្តបទល្មើសដុតផ្ទះគេ ទទួលទោសបែបណា?
បទល្មើសរដ្ឋប្បវេណីបុគ្គលខ្លះជាអ្នកប្រព្រឹត្ត តែត្រូវបុគ្គលខ្លះទៀតជាអ្នកទទួលទោសជំនួស។ ឧទាហរណ៍ថា ក្មេងអាយុក្រោម ១៤ឆ្នាំ បានប្រព្រឹត្តបទល្មើសដុតផ្ទះរបស់គេ។ បុគ្គលដែលប្រព្រឹត្តនេះ មិនត្រូវបានទទួលទោសនោះទេ ប៉ុន្តែអាណាព្យាបាល ត្រូវតែទទួលខុសត្រូវសំណងរដ្ឋប្បវេណីពីអំពើដែលក្មេងនេះ បានធ្វើ មានន័យថា អ្នកជំនួស។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ឯក ឆេងហួត សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ឯក ឆេងហួត បានបន្តដូច្នេះថា« ករណីនេះ យើងជំនួសបានតែរឿងសំណងទេ តែបើគាត់ពេញសិទ្ធិនៅក្នុងអាយុទទួលខុសត្រូវទោសព្រហ្មទណ្ឌ គឺអត់មាននរណាមួយទៅជំនួសគាត់បានទេ អ្នកណាធ្វើអ្នកណឹងទទួលខុសត្រូវ»។
លោកបន្ថែមទៀតថា នីតិបុគ្គល គេមិនអាចចោទប្រកាន់ ផ្តន្ទាទោស ឬចាប់ដាក់គុកបានទេ ពោលគឺគេត្រូវរកឱ្យឃើញអំពីនីតិបុគ្គលនេះ ថាតើកំហុសយ៉ាងណា ព្រោះការចាប់កំហុសនីតិបុគ្គល បានត្រឹមតែផ្គន្ទាទោសពិន័យជាប្រាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នីតិបុគ្គល គឺជាបុគ្គលដែលច្បាប់កម្រិតបង្កើតមក សម្រាប់បម្រើគោលដៅ និងប្រយោជន៍រួមរបស់បុគ្គលមួយក្រុម ឬរបស់សង្គមមួយ។ ដូច្នេះបើគ្មានច្បាប់ចែងថា ជានីតិបុគ្គលទេ បុគ្គលមួយក្រុមនោះគ្រាន់តែជាក្រុមមនុស្សមួយក្រុមតែប៉ុណ្ណោះ។ គេអាចឱ្យនិយមន័យម្យ៉ាងទៀតថា ជាអង្គភាពដែលមិនមែនជារូបវន្តបុគ្គល (បុគ្គលម្នាក់ៗ) ដែលមានអត្ថិភាពដូចបុគ្គលដាច់ដោយឡែកនៅក្រោមច្បាប់ ហើយមានសិទ្ធិ និងករណីកិច្ចស្របច្បាប់ដូចរូបវន្តបុគ្គលដែរ ដូចជា មានឈ្មោះ មានអាសយដ្ឋាន មានធនធាន មានសម្ថភាពប្តឹងគេ និងអាចត្រូវគេប្តឹងដែរ។
ចំណែក រូបវន្តបុគ្គល គឺសំដៅទៅលើបុគ្គល ដែលមានសមត្ថភាពតាមផ្លូវច្បាប់ដែលអាចក្លាយជាប្រធាននៃសិទ្ធិ និង កាតព្វកិច្ច។ ហើយប្រធាននៃសិទ្ធិ និង កាតព្វកិច្ច កើតឡើងនៅពេលដែលបុគ្គលនោះចាប់កំណើត និងរលត់ទៅវិញ នៅពេលដែលបុគ្គលនោះបានស្លាប់។
ប៉ុន្តែ ដូចបានរៀបរាប់ខាងលើ ដើម្បីអាចឱ្យសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលនោះ (រូបវន្តបុគ្គល) អាចអនុវត្តបាន លុះត្រាតែបុគ្គលនោះមានសមត្ថភាពទាំងបី ដែលរួមមាន៖ សមត្ថភាពទទួលសិទ្ធិ, សមត្ថភាពនៃឆន្ទៈ និងសមត្ថភាពនៃសកម្មភាព៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ