Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាទទួលជំនួយរថយន្តក្រុងប្រភេទថ្មីចំនួន១ ០០០គ្រឿងពីភាគីកូរ៉េ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជំនួយរថយន្តក្រុងប្រភេទថ្មីចំនួន១ ០០០ គ្រឿងពីក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី របស់កូរ៉េដើម្បីបែងចែកបន្តជូនទៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់ជំនួយរថយន្តក្រុងប្រភេទថ្មីចំនួន១ ០០០គ្រឿងនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោកបណ្ឌិត LEE JOON KEUN ប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ។

យោងតាមសេចក្ដីជូនដំណឹងសម្រាប់សារព័ត៌មានស្តីពីការចុះហត្ថលេខាលើអនុស្សរណៈអំពីការផ្តល់ជំនួយរថយន្តក្រុង ប្រភេទថ្មី ចំនួន១ ០០០ គ្រឿង ជូនរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី បានបញ្ជា​ទិញពីរោងចក្រផលិតរថយន្តដោយផ្ទាល់ នូវរថយន្តក្រុងប្រភេទថ្មី ដែលមានលេខម៉ូដែល JMMC Co-star bus 6M (Model JX6602VD) ចំនួន១ ០០០ គ្រឿង ដោយការផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ជា០៣ដំណាក់កាលគឺ៖ ក្នុងឆ្នាំ ២០២៣ នូវរថយន្តចំនួន៤០០ គ្រឿង ក្នុងឆ្នាំ២០២៤ រថយន្តចំនួន៣០០ គ្រឿង និងក្នុងឆ្នាំ២០២៥ ចំនួន៣០០គ្រឿង។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាតេជោនាយករដ្ឋមន្ត្រី រថយន្តក្រុងទាំងនេះ នឹងត្រូវ​បែង​​ចែកបន្តជូនទៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជាដោយរដ្ឋបាលរាជធានី-ខេត្ត រៀបចំជាយន្តការក្នុងការផ្តល់ “សេវាដឹកជញ្ជូនសាធារណៈ” ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរាជធានី-ខេត្ត ។

ក្រុមការងារអន្តរក្រសួងសម្រាប់សម្របសម្រួលក្នុងការអនុវត្តគម្រោងនេះ បាននិងកំពុងរៀបចំនីតិវិធី និងយន្តការក្នុងសម្របសម្រួល ទទួល គ្រប់គ្រង និងចាត់ចែងរថយន្ត ព្រមទាំង រៀបចំ “យន្តការផ្តល់សេវាដឹកជញ្ជូនសាធារណៈ”
ជូនប្រជាជននៅតាមមូលដ្ឋាន យន្តការទុកដាក់ ថែទាំ និងជួសជុលរថយន្តនៅពេលដែលពេលរថយន្តមកដល់កម្ពុជាក៏ដូចជាពេលទទួលបានរថយន្តទៅប្រើប្រាស់ តាមរដ្ឋបាលរាជធានី ខេត្តដោយអាចយកតាមបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញឬតាមជម្រើសសមស្របផ្សេងទៀត ។

ជាមួយនឹងការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាតាមរយៈការដាក់ទុនវិនិយោគទុនឯកជននៅក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ក្រុមហ៊ុនBOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េបានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ២០០៧ មកដូចជាលើផ្នែក​អលនវត្ថុ ខុនដូ បុរី សណ្ឋាគារ តារាងវាយកូនគោល សេវាទូរគមនាគមន៍ សាលារៀន សាកលវិទ្យាល័យ និងធនាគារ ជាដើម ។

ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភដល់កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមជាច្រើននៅកម្ពុជាដូចជា សាងសង់សាលារៀនចំនួន៣០០ខ្នង ឧបត្ថម្ភរថយន្តក្រុងចំនួន២០០គ្រឿងជូនរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមកិច្ចការមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ជាច្រើនទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម