ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះឈប់ប្រើហ្វេសប៊ុក តែសម្ដេចនៅអាចទំនាក់ទំនងជាមួយពលរដ្ឋគ្រប់ពេល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ចំពោះការសម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយដែលកំពុងធ្វើឲ្យក្រុមប្រឆាំងនៅក្រៅស្រុកសប្បាយចិត្ត។ តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា នៅតែអាចមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋបានគ្រប់ពេលវេលា។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់មិញ សម្ដេចបានសម្រេចលុបចោលទំព័រហ្វេសប៊ុករបស់សម្ដេច ដែលមានអ្នកចូលរួមចំនួន ១៤លាននាក់ ហើយដែលក្រុមប្រឆាំងនៅក្រៅស្រុក កំពុងសប្បាយចិត្តលើករណីនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ម្យ៉ាងទៀតយប់មិញនេះ ពូបានសម្រេចលុបចោលហ្វេសប៊ុក ដែលមានមនុស្ស ១៤លាននាក់ៗ លុបចោលហ្វេសប៊ុក ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសនោះកំពុងសប្បាយ ក៏ប៉ុន្តែអ្នកត្រូវគិតណា បើខ្ញុំចេញបញ្ជាបិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ញារ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ តែមិនមែនជាមធ្យោបាយ ហ៊ុន សែន ត្រូវប្រកាន់យកទេ តែលោកឯងកុំប្រមាថយុទ្ធសាស្រ្ដរបស់ ហ៊ុន សែន ឲ្យសោះ ហ៊ុន សែ បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែ ហ៊ុន សែន មានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋអាចបានគ្រប់ពេល ទាំងប្រព័ន្ធតេលេក្រាម ហើយឥឡូវគឺលេងអា Tik Tok ទៀត»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ