ព័ត៌មានជាតិ
មន្ត្រីជំនាញជំរុញឲ្យសិស្សនិស្សិត ជ្រើសរើសជំនាញស្ទែមសិក្សានៅកម្រិតឧត្តមសិក្សា
មន្ត្រីជំនាញក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពតបានជំរុញលើកទឹកចិត្តសិស្ស និស្សិតឲ្យជ្រើសរើសយកការអប់រំស្ទែមនៅកម្រិតជំនាញ ឬឧត្តមសិក្សា ដើម្បីចូលរួមលើកកម្ពស់មូលធនមនុស្ស សេដ្ឋកិច្ចគ្រួសារ និងប្រទេស ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា កម្ពុជានឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកជំទាវ ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានមានប្រសាសន៍ថា គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងខេត្តកំពតពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមផែនទីបង្ហាញផ្លូវកម្ពុជាឆ្នាំ ២០៣០ បានបង្ហាញយ៉ាងច្បាស់អំពីសសរស្ដម្ភប្រាំ៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី។
លោកជំទាវ ជា រដ្ឋា បានលើកទឹកចិត្តដល់សិស្សនិស្សិតឲ្យចាប់យកការអប់រំស្ទែមឲ្យបានច្រើន ដើម្បីឆ្លើយតបតាមការរំពឹងឆ្នាំ២០៣០ នឹងមាននិស្សិតសកលវិទ្យាល័យ ៥០% បញ្ចប់ការសិក្សាជំនាញស្ទែមក្នុងនោះ ៤០% ជាស្រ្តី។
លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពតក៏បានឲ្យដឹងដែរថា គម្រោងនេះពិតជាបានផ្តល់ផលវិជ្ជមាន និងមានសារៈសំខាន់ណាស់ ក្នុងការជួយដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយជាធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត និងសហគ្រិនភាព នាពេលអនាគត ។
លោក Richhpal Singh តំណាងឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបាន មានប្រសាសន៍ថា ប្រទេសកម្ពុជានិងឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រអស្ចារ្យជាច្រើនលើវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មសម្រាប់មនុស្សជំនាន់ក្រោយមានអង្គវត្តនិងប្រាសាទជាច្រើនទៀត។ ដូច្នេះយើងជាអ្នកជំនាន់ ត្រូវតែបន្តរក្សានិងបង្កើតប្រវត្តិសាស្ត្រថ្មីលើវិស័យនេះឱ្យកាន់តែរីកចម្រើនល្បីល្បាញថែមទៀត។
លោកក៏បានកត់សម្គាល់ថា សមិទ្ធផលដ៏ធំធេងដែលទទួលបានពីគម្រោងនេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍសហគមន៍ តាមរយៈការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្ស និងគ្រូរបង្រៀនឲ្យងាកមកផ្តោតលើជំនាញស្ទែម។
ចំណែកសិស្សានុសិស្សមកចូលរួមពិព័រណ៍ស្នាដៃវិទ្យាសាស្ត្របានបង្ហាញ ការយល់ឃើញរបស់ខ្លួនដែរថា នៅក្នុងសម័យបច្ចេកវិទ្យា៤.០ ការអប់រំស្ទែមពិតជាចាំបាច់ខ្លាំងណាស់សម្រាប់សិស្ស និងនិស្សិត។
យុទ្ធនាការលើកកម្ពស់ការអប់រំស្ទែម និងគម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងខេត្តកំពតផ្តោសំខាន់លើសកម្មភាព ៣ ចំណុច ១. បណ្តុះបណ្តាលជំនាញស្ទែមដល់ លោកគ្រូអ្នកគ្រូមកពី៥វិទ្យាល័យ ២. បង្កើតក្លិបសិស្សានុសិស្សរៀនផ្នែកស្ទែម និងទី៣.ការធ្វើយុទ្ធនាការបំផុសការអប់រំស្ទែម ដល់សិស្សានុសិស្ស និងមហាជនទូទៅ៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?