ព័ត៌មានជាតិ
ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ៦ ពាន់ម៉ែត្រ នៅស្រុកសេសាន សម្ពោធដាក់ឲ្យប្រើប្រាស់
គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ៦,៥៨០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ (ផ្លូវជាតិលេខ ៧៨ ចាស់) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ដោយប្រើមូលនិធិស្រុក ឆ្នាំ ២០២៣ ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយ អភិបាលរងខេត្ត គណៈអភិបាលស្រុកសេសាន និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើន បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ៦,៥៨០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ (ដែលជាផ្លូវជាតិលេខ ៧៨ ចាស់) ដោយប្រើប្រាស់មូលនិធិស្រុក ឆ្នាំ ២០២៣ ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់នូវគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមរួចមក ក៏បានបន្តដំណើរចុះត្រួតពិនិត្យលទ្ធភាពជាក់ស្ដែង ក្នុងការសាងសង់ស្ពានមួយកន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលអាស្រ័យផលលើផ្លូវមួយខ្សែនេះ ក្នុងការដឹកជញ្ជូនកសិផលពួកគាត់ទៅកាន់ទីផ្សារ៕
អត្ថបទ ៖ ពិសី






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ