Connect with us

ព័ត៌មានជាតិ

​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​មានមហិច្ឆតា​ផ្គត់ផ្គង់អង្ករឆ្ងាញ់ទៅសិង្ហបុរី

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានគោលដៅមួយធ្វើយ៉ាងណាអាចផ្គត់ផ្គង់​អង្ករ​ឆ្ងាញ់​របស់​កម្ពុជាទៅប្រទេសសិង្ហបុរី ​ខណៈប្រទេសមួយនេះ ​មានតម្រូវការផ្គត់ផ្គង់ខ្ពស់​ពីបណ្ដា​ប្រទេស​នានាដោយសារទេសចររាប់លាននាក់បានចូលទៅលេងសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករប្រមាណ ៧ ពាន់នាក់ នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំមានគោលដៅមួយ ធ្វើយ៉ាងម៉េច​ឱ្យកម្ពុជា អាចផ្គត់​ផ្គង់អង្ករឆ្ងាញ់​ របស់កម្ពុជា ខ្ញុំធ្លាប់ទស្សនកិច្ចនៅសាំងការពួរ មហិច្ឆតា​របស់ខ្ញុំមិនមែនត្រឹម​តែចង់​ឱ្យប្រជាជនសាំងកាពួទទួលទានអង្កររបស់កម្ពុជានោះទេ គឺចង់ឱ្យអ្នកទេសចរសាំងការពួទទួលទាន ព្រោះង្ករយើងលេខ១»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី ធ្វើកិច្ចការនេះ។ ​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា កម្ពុជាបាននាំចេញអង្ករចំនួន ២៧៨,១៨៤ តោនទៅកាន់ប្រទេស និងតំបន់ចំនួន ៥០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ដែលបង្កើតចំណូលបានចំនួន ១៩១,៦ លានដុល្លារ។ ប្រភេទ​អង្ករ​រួម​មាន អង្ករ​ក្រអូប អង្ករ​ស​គ្រាប់​វែង អង្ករ​ចំហុយ និង​អង្ករ​សរីរាង្គ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ប្រទេសហ្វីលីពីនគឺជាទីផ្សារថ្មីមួយសម្រាប់អង្កររបស់កម្ពុជា ហើយកម្ពុជាបាននាំចេញអង្ករក្នុងបរិមាណដ៏ធំលើកដំបូងរបស់ខ្លួនចំនួន ២,៥៧៥ តោនទៅកាន់ប្រទេសហ្វីលីពីនកាលពីខែឧសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម