Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី ជំរុញឲ្យពលរដ្ឋបញ្ជូនកូនទៅរៀនឲ្យបានគ្រប់ៗគ្នាយ៉ាងហោចណាស់រៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យ

បានផុស

នៅ

លោកស្រី បណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ បានជំរុញឱ្យមាតា បិតា និងអាណាព្យាបាលក្នុងឃុំបឹងល្វាធ្វើយ៉ាងណាជំរុញកូនចៅឲ្យបានចូលរៀនគ្រប់គ្នាៗយ៉ាងហោចណាស់បានរៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យដើម្បីរួមចំណែកលើក​កម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងចុះសាកសួសុខទុក្ខ និងនាំយកអំណោយរបស់លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងលោកស្រីទៅចែកជូនប្រជាជនខ្វះខាត និងចាស់ជរារស់នៅឃុំបឹងល្វាស្រុកសន្ទុកកាលពីថ្ងៃទី២៩មិថុនា បានមាប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាមួយនឹងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិវិស័យអប់រំក៏បានលើកកម្ពស់និងយកចិត្តទុកដាក់ជាបន្តបន្ទាប់ក្នុងនោះសាលារៀនបានកសាងនៅគ្រប់តំបន់ទូទាំងប្រទេស។ ជាក់ស្ដែងដូចនៅតំបន់នេះក៏មានសាលារហូតដល់កម្រិតអនុវិទ្យាល័យដែលអាចឲ្យពួកគេបានចូលសិក្សាចប់កម្រិត​អនុវិទ្យាល័យបាន។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា «បើប្រជាជនយើងម្នាក់ៗមានចំណេះវិជ្ជានិងចំណេះដឹងទូទៅបានច្រើននោះនឹងរួមចំណែកមួយផ្នែកធំក្នុងការលើកកម្ពស់ជីវភាពគ្រួសារនិងអាចចូលរួមដល់ការអភិវឌ្ឍសង្គមជាតិផងដែរ»។

ទោះជាយ៉ាងនេះក្ដីលោកស្រីបណ្ឌិតបានក្រើនរំលឹកថាដើម្បីសម្រេចបាននូវគោលដៅនេះយើងត្រូវរួមគ្នាថែរក្សាការពារស
ន្តិភាពឲ្យបានគង់វង្សហើយត្រូវទៅការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្ដាដាឆ្នាំ២០២៣​ បានឲ្យបានគ្រប់ៗគ្នាដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សឲ្យបន្តធ្វើជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៧ដើម្បីបន្តដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀតក្រោមដំបូលសន្តិភាព។

នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត ជា សិរី ក៏បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគជាអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជូនដល់គ្រួសារខ្វះខាត៥គ្រួសារនិងបានប្រគេនបច្ច័យនិងទ័យវត្ថុដល់ព្រះសង្ឃវត្តពោធិស្រះស្រង់ ហៅវត្តបឹងល្វាចាស់ផងដែរ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃដដែលលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មីមួយខ្នងរួមនឹងអំណោយមួយចំនួនទៀតជូនដល់គ្រួសារខ្វះខាតរស់នៅភូមិស្រែតាកោឃុំប្រាសាទដែលជាអំណោយមនុស្សធ៌មរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម