ព័ត៌មានជាតិ
ភរិយាមន្ត្រីពន្ធនាគារខេត្តបានទទួលប្រាក់ឧបត្ថម្ភរបស់សមាគមហើយ ក្រោយមានអន្តរាគមន៍
ករណីមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងម្នាក់ដែលបានទទួលមរណៈភាពជាង៣ខែមិនបានទទួលប្រាក់ពីសមាគម បន្ទាប់ពីមានការអន្តរាគមន៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះមន្ត្រីហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំងបានបើកប្រាក់ឧបត្ថម្ភរបស់សមាគមជូនភរិយាមន្ត្រីពន្ធនាគារខាងលើហើយ។ ដោយឡែកក៏មានឯកឧត្តម និងលោកជំទាវនៅក្នុងគណបក្សប្រជាជនកម្ពុជា បាននាំយកថវិកាជាអំណោយមួយចំនួនទៀតឧបត្ថម្ភដោយផ្ទាល់ដល់មូលដ្ឋានជូនគ្រួសារមន្ត្រីពន្ធនាគារខាងលើ ដែលកំពុងខ្វះខាតជីវភាពផងដែរ។

លោកស្រី វង្ស សុវណ្ណារី អាយុ៦០ឆ្នាំ ជាភរិយាលោកវរសេនីយ៍ទោ ពេជ្រ សុខ ជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងដែលមានទីលំនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៥ ខែមករានេះ បាននិយាយឲ្យដឹងថា បន្ទាប់ពីមានការជួយផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានទាក់ទងនឹងប្ដីរបស់លោកស្រីបានទទួលមរណភាពជាង៣ខែហើយ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីសមាគមនៅឡើយនោះ និងបន្ទាប់ពីមានការជួយអន្តរាគមន៍ពីអគ្គស្នងការនគរបាលជាតិ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករានេះលោកស្រីត្រូវបានមន្ត្រីហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំងហៅឲ្យទៅបើកប្រាក់ឧបត្ថម្ភរបស់សមាគមមន្ត្រីរាជការ ពន្ធនាគាររួចហើយចំនួន៤លានកន្លះសម្រាប់ឧបត្ថម្ភបុណ្យសពលោក ពេជ្រ សុខ ជាស្វាមី ។

លោកស្រីបានបញ្ជាក់ទៀតថា ជាមួយគ្នានេះដែរនៅរសៀលថ្ងៃទី២៥ ខែមករានេះដែរក្រុមការងារឯកឧត្តម ឌីវិជ្ជា និងលោកជំទាវហ៊ុនម៉ាណា ជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក៏បាននាំយកនូវអំណោយសប្បុរសរបស់ឯកឧត្តមនិងលោកជំទាវនូវថវិកាចំនួន៥លានរៀល និងភេសជ្ជៈមួយចំនួនទៀត មកឧបត្ថម្ភជូនលោកស្រីដោយផ្ទាល់នៅដល់គេហដ្ឋានក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ ឆ្នាំងក្រុងកំពង់ឆ្នាំង ។
ពេលទទួលបានប្រាក់ឧបត្ថម្ភគោលរបបសមាគមដល់គ្រួសារសពនិងប្រាក់ឧបត្ថម្ភរបស់ឯកឧត្តម និងលោកជំទាវខាងលើនេះ លោកស្រី វង្ស វណ្ណារី និងកូនចៅក្នុងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឌីវិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងយ៉ាងជ្រាលជ្រៅ ដោយសូមគោរពជូនពរឯកឧត្តមនិងលោក ជំទាវសូមទទួលបានជ័យជម្នះគ្រប់ការងារ ភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន និងសូមទទួលបានសេចក្ដីសុខ គ្រប់ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ