ព័ត៌មានជាតិ
វិទ្យាស្ថានអភិបាលកិច្ចឌីជីថល បើកវគ្គបណ្តុះបណ្តាលជាលើកដំបូង ដល់ក្រុមអ្នកសារព័ត៌មានកម្ពុជា
វិទ្យាស្ថានអភិបាលកិច្ចឌីជីថល បានបើកវគ្គបណ្តុះបណ្តាលជាលើកដំបូងរបស់ខ្លួន ដល់ក្រុមអ្នកសារព័ត៌មាន ជាការបណ្តុះបណ្តាលថ្នាក់ក្រោមជាតិ ដោយមានកិច្ចសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ពោលគឺថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ គឺមានការចូលរួមពី លោក លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានដែលជាសិក្ខាកាមចំនួន៣៤នាក់ មកពី២៦ ស្ថាប័ន។


វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការកែរូបភាព ដាក់ក្រេឌីតលើរូបភាពតាមរយៈទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ជាដើម។
បើតាមលោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកកម្ពុជា វិទ្យាស្ថានអភិបាលកិច្ចឌីជីថល បានបើកដំណើរការរយៈជាង ២ឆ្នាំហើយ ហើយមានសិស្សទទួលការបណ្តុះបណ្តាលប្រហែល ៧០០នាក់។ កន្លងមក វិទ្យាស្ថានឌីជីថលកម្ពុជា បានបណ្តុះបណ្តាលចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា ដល់បុគ្គលិកក្រសួងមួយចំនួនផងដែរ។ លោកគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏នឹងមានរៀបចំជាបន្តបន្ទាប់ទៀត៕


-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច