Connect with us

ព័ត៌មានជាតិ

ដីគម្របព្រៃឈើ ២០០២ ប្រមាណ ៦២ ហិកតា រងការទន្ទ្រានពីក្រុមជនខិលខូច​នៅឃុំអណ្ដូងទឹក

បានផុស

នៅ

អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ ចុះ​បង្ក្រាប​ទីតាំង​ដី​គម្រប​ព្រៃឈើ ២០០២ ប្រមាណ ៦២ ហិកតា បាន​រង​ការ​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ជនខិលខូច​នៅ​តំបន់​ព្រៃ​ស្មាច់​ក្នុង​ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ចុះបង្ក្រាប និង​វិធានការ​រឹង​អូស​ភស្តុតាង​នៅ​តំបន់​ព្រៃ​ស្មាច់ ដែល​រង​ការ​បំផ្លិចបំផ្លាញ ស្ថិត​នៅ​ក្នុង​ឃុំ​អណ្តូងទឹក ធ្វើឡើង​កាលពី​ថ្ងៃទី ២៩ ខែ​មិថុនា ម្សិលមិញ ក្រោម​ការ​ដឹកនាំ​របស់​លោក ហាក់ ឡេង ប្រធាន​គណៈកម្មការ​ប្រតិបត្តិការ​ដើម្បី​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្ត។

បើ​តាម​លោក ហាក់ ឡេង បាន​ឲ្យ​ដឹង​ថា ក្រុម​ជនខិលខូច បាន​លួច​ធ្វើជា​ទំនប់ ប្រឡាយ​ដោយ​ដៃ ប្រើ​កម្មករ​មកពី​ក្រៅ​ខេត្ត ដើម្បី​ដាំដូង និង​បាន​ដាំ​កូន​ដូង​ថ្មីៗ​ចំនួន ១៦០០ ដើម ព្រមទាំង​សង់​រោង​ចាំ​ដី ១ ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី និង​មាន​បង្គោល​របង​បន្លា​លួស​ព័ទ្ធ​មួយ​ចំនួន ត្រូវ​បាន​ក្រុម​ការងារ​គណៈកម្មការ​ប្រតិបត្តិការ​បង្ក្រាប​ធនធាន​ធម្មជាតិ​ខេត្ត​កោះកុង ចុះ​ទៅ​បង្ក្រាប​បទល្មើស ដែល​បំផ្លាញ​ព្រៃ​ការពារ ប្រភេទ​ជា​ព្រៃ​ស្មាច់។

ក្រុមការងារ​បាន​ដក​កូន​ដូង​ចំនួន ៣៤៥ ដើម នៅ​សល់ ១២៥៥ ដើម រុះរើ​រោង​ចាំ​ដី និង​ដកហូត អង្រឹង ២ បន្លា​លួស ៣ ដុំ​ធំ​ទំហំ នៃ​ព្រៃ​ដែល​ត្រូវ​បាន​បំផ្លាញ​រដ្ឋ​ខាងលើ។ ប៉ុន្តែ​ទោះយ៉ាងណា អាជ្ញាធរ មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនខិលខូច​ទាំងនោះ​បាន​នៅឡើយ​ទេ ដោយ​អះអាង​ថា ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​រួចរាល់ នឹង​បន្ត​អនុវត្ត​តាម​វិធានការណ៍​ច្បាប់។

ទាក់ទិន​បញ្ហា​នេះ លោក ប្រាក់ ប៊ុ​ន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ករណី​អ្នកសារព័ត៌មាន​ជម្រាប​សួរ​ថា ហេតុអ្វី​ទើបតែ​រដ្ឋបាល​ខេត្ត មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ទើបតែ​នាំគ្នា​ចុះបង្ក្រាប​ទប់ស្កាត់​យ៉ាង​ដូច្នេះ​? មែនទែន ស្ថានភាព​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ ២០០២ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ធ្វើជា​កម្មសិទ្ធិឯកជន វា​មិនមែន​ទើបតែ​អាច​ធ្វើ​បាន ១ ខែ ទៅ ២ ខែ​នេះ​?​។

ដោយឡែក លោក ខេង សំខាន់ អភិបាលរង​ស្រុក​បូ​ទុម​សាគរ ថ្លែងថា អាជ្ញាធរ​ស្រុក កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ ២០២៣ ធ្លាប់​ចុះ​ពិនិត្យ​វាស់វែង​ទប់ស្កាត់ ២ ទៅ ៣ ដង​មក​ហើយ ដោយ​ធ្វើ​របាយការណ៍​ពី​ការ​ទន្ទ្រាន​ទំហំ នៃ​ការ​ខូចខាត​ព្រៃ​ស្មាច់​ក្នុង​តំបន់​ការពារ​ទៅកាន់​រដ្ឋបាល​ខេត្ត​ទៀត​ផង​។ ទោះយ៉ាងណា លោក​នៅតែ​រង់ចាំ​ចំណាត់​ការ​បន្ត​របស់​រដ្ឋបាល​ខេត្ត លើ​ករណី​ទន្ទ្រាន​ដី​ព្រៃ​ខាង​លើ​នេះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម