Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ ពង្រីកប្រព័ន្ធទូទាត់បន្ថែម ជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បាននិងកំពុង ពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកជំនួសឱ្យប្រាក់ដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគ រវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា បានតភ្ជាប់ជាមួយប្រទេសថៃនិងម៉ាឡេស៊ី ដោយប្រជាជនកម្ពុជាអាចស្កេន ទូទាត់នៅ​ប្រទេសថៃ ចេញពីគណនីលុយរៀលរបស់ខ្លួននៅកម្ពុជាបាន ហើយប្រជាជនថៃក៏អាចស្កេន​ទូទាត់ជាប្រាក់រៀលនៅ​កម្ពុជាផងដែរ។

លោកស្រីទេសាភិបាលរង បានបន្តថា យន្តការនេះ តម្រូវឱ្យអ្នកទិញ និងអ្នកលក់ជាប្រជាជនកម្ពុជា​មានគណនី​ជាប្រាក់រៀល ដែលការណ៏នេះជាកត្តាជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។

បន្ថែមពីលើនេះ លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងទៀតថាធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុង សហការជា​មួយប្រទេសជាច្រើនទៀត ទាំងក្នុងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាព​ក្នុងការប្រើ​ប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រនិងជំរុញ​វិស័យទេស​ចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ជាពិសេសពលករដែលកំពុង​បម្រើការនៅ​ក្រៅប្រទេស។

ទាក់ទងនឹងការលើកកម្ពស់ប្រាក់រៀលវិញ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា តម្រូវការប្រាក់រៀល បានកើន​ឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពីប្រមាណ ៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម