ព័ត៌មានជាតិ
CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣០មានទុនជាង ៤០០លានដុល្លារ ក្នុងខែមិថុនា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានឱ្យដឹងថា នៅក្នុង មិថុនាឆ្នាំ២០២៣នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣០គម្រោងដែលមានទុនវិនិយោគចំនួន៤០៧,៦លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៧៧៨១នាក់។

ចំនួនេះបើប្រៀបធៀបទៅនឹងខែឧសភាឆ្នាំ២០២៣កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យគត់សម្គាល់ ខណៈខែឧសភាឆ្នាំ ២០២៣CDC បានអនុម័តគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុនវិនិយោគចំនួន៦០,១៤លានដុល្លារ ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែងប៉ុណ្ណោះ។
បើតាម CDC ក្នុងចំណោម គម្រោងវិនិយោគទាំង៣០គម្រោងក្នុងនោះ គម្រោងដែលបោះទុនវិនិយោគច្រើនជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន“NEWBUSTAR (CAMBODIA) TIRE CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, ក្នុងទុនវិនិយោគប្រមាណ ១៣៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៥កន្លែង។បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន“DONGFANG JUNMA CEMENT CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។
គម្រោងសាងសង់ផ្សារទំនើបរបស់ក្រុមហ៊ុន DRF-MART FA DAO JIA TRADING CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែងនិងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន“TWPC INVESTMENT (CAMBODIA) CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។ក្រៅពីនេះគម្រោងផ្សេងៗទៀតបោះទុនវិនិយោគប្រមាណជាង៨លានរហូតដល់១,៥លានដុល្លារអាមេរិក៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ