Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ៖ ពលរដ្ឋប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ បានប្រយោជន៍លើសពីនយោបាយ

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដានេះ  បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅលើគណនីហ្វេសប៊ុករបស់លោកថា ពលរដ្ឋកម្ពុជាប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ ហើយទទួលបានប្រយោជន៍លើសពីនយោបាយ។ លោកបណ្ឌិត យង់ ពៅ បញ្ចេញទស្សនៈនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្ដេច នឹងមិនបិទហ្វេសប៊ុកនៅកម្ពុជាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោកបណ្ឌិត យង់ ពៅ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្ដល់ជាគុណសម្បត្តិដល់ពល​រដ្ឋ​ផ្ទាល់តាមរយៈអាចផ្សព្វផ្សាយលក់ផលិតផលផ្ទាល់ខ្លួន ជាថ្នាក់រៀនអនឡាញគ្រប់ពេលវេលា សម្រាប់ទទួលបានចំណេះដឹង ចំណេះធ្វើ រួមមានកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ពលរដ្ឋអាចទំនាក់ទំនងសាច់ញាតិ និងជាវេទិកាកម្សាន្ត និងបញ្ចេញអារម្មណ៍។  បន្ថែមពីនេះ  រាជការសាធារណៈ ក៏ទទួលផលច្រើន ដោយអាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាតនានា តាមរយៈប្រតិកម្មពីពលរដ្ឋ ជាប្រព័ន្ធផ្សព្វផ្សាយពីគោលនយោបាយ វិធានការ ច្បាប់រដ្ឋ ការផ្សព្វផ្សាយពីមរតកវប្បធម៌ ទេសចរណ៍ យល់ដឹងពីនិន្នាការ ឥរិយាបថសង្គម ។ល។

សូមបញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg) និងមិត្តភក្តិរបស់លោក អាដាមឌី   អែងជីឡូ (Adam D’Angelo) និង ខលធីច(caltech) ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ជាបន្តបន្ទាប់មកទៀត បណ្តាញទំនាក់ទំនងសង្គមមួយនេះ ទទួលបានការនិយមប្រើប្រាស់យ៉ាងច្រើនពីប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ប្រទេសកម្ពុជា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បាន និងកំពុងក្លាយជាកន្លែងលេងកម្សាន្តតាមអនឡាញ និងធ្វើអាជីវកម្មយ៉ាងពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ។ យ៉ាងណាមិញ ដោយសារមានការក្លែងបន្លំគណនីយ៉ាងច្រើន និងមានបញ្ហាមិនប្រក្រតីផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលទំព័រហ្វេសប៊ុកជាផ្លូវការរបស់សម្តេច និងប្រកាសមិនផ្តល់ព័ត៌មាន ឬដំណឹងតាមហ្វេសប៊ុកតទៅទៀតទេ។ សម្តេចតេជោ បានប្រកាសលុបតែហ្វេសប៊ុករបស់សម្តេចប៉ុណ្ណោះ ដោយមិនបិទបណ្តាញទំនាក់ទំនងសង្គមនេះនៅក្នុងប្រទេសកម្ពុជាឡើយ។

យ៉ាងណាក៏ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីយប់ថ្ងៃសុក្រ បានប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកហេតុផលនៃការបណ្តេញតំណាង Facebook ចេញពីកម្ពុជាថា ដោយសារតែមានភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុននេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេស ជាអាទិ៍៕

អត្ថបទដោយ ៖ ង៉ិល ណារ៉ាត់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម