ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន រំពឹងថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ១០០% នៅក្នុងខេត្តស្វាយរៀង
នៅព្រឹកថ្ងៃសៅរ៍នេះ ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំការហែក្បួនឃោសនាធំនៅក្នុងខេត្តនេះ។ មុនបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ សម្តេច ម៉ែន សំអន បានបង្ហាញក្តីរំពឹងថា សម្រាប់ខេត្តស្វាយរៀង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ១០០%តែម្តងនៅក្នុងការបោះឆ្នោតនេះ។

នៅក្នុងកិច្ចពិសេសជាមួយសារព័ត៌មាន កម្ពុជាថ្មី នៅក្នុងសប្តាហ៍នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍បែបនេះថា៖«សម្រាប់ខេត្តស្វាយរៀង បើយោងទៅលើសមិទ្ធផលដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា និងការជឿជាក់របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនយ៉ាងខ្លីថា ខ្ញុំពិតជាមានមោទនភាព និងសង្ឃឹមថា ខេត្តស្វាយរៀង នឹងទទួលបានអាសនៈ៥លើ៥ ពោល គឺ១០០%»។

ដោយឡែក សម្រាប់ក្របខណ្ឌទូទាំងប្រទេសវិញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារំពឹងថា នឹងទទួលបានអាសនៈយ៉ាងច្រើនលើសលប់នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ការរំពឹងទាំងនេះ ដោយសារតែសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមើលឃើញថា ប្រជាជនកម្ពុជាទាំងនៅខេត្តស្វាយរៀង និងនៅទូទាំងប្រទេស នៅតែគាំទ្រ និងបន្តការជឿជាក់ខ្ពស់លើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលនាំឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងរីកចម្រើនគ្រប់វិស័យ។

សូមជម្រាបជូនថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានបើកការហែក្បួនឃោសនាធំទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ ចំពោះខេត្តស្វាយរៀង គណបក្សប្រជាជនកម្ពុជា បានបើកការហែក្បួនឃោសនាធំដោយមានអ្នកចូលរួមដល់ទៅជាង១ម៉ឺន៥ពាន់នាក់ឯណោះ។ ចំនួននេះ គឺច្រើនជាងការហែក្បួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីអាណត្តិមុនៗ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល