ព័ត៌មានជាតិ
ចុះអង្កេតវាយតម្លៃក្រុងស្រុកគោលដៅចំនួន ៦ ក្នុងខេត្តបាត់ដំបង ប៉ះពាល់ពីកូវីដ
រយះពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ខេត្តបាត់ដំបងបានបើកសិក្ខាសាលាគោលបំណងដើម្បីជំរុញការតាមដាននិងវាយតម្លៃផលប៉ះពាល់របស់វិស័យទេសចរណ៍ សំដៅគាំទ្រនិងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលបង្ហាញផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវិដ-១៩។
លោក កើត ពុទ្ធចឌី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា បម្រែបម្រួលនិន្នាការទេសចរណ៍ ពិភពលោក តម្រូវឱ្យមានការសិក្សាអង្កេតនិងចងក្រងឯកសារតាមដានផលប៉ះពាល់នានាជាប្រចាំ។
លោកបន្តថា ជំហានដំបូងបន្ទាប់ពីបើកសិក្ខាសាលាក្នុងទឹកដីខេត្តបាត់ដំបងរយះពេល ២ ថ្ងៃ ក្រុមការងារបានធ្វើការស្រាវជ្រាវនិងអង្កេតលើស្រុកក្រុងចំនួន ០៦ ជាគោលដៅក្នុងនោះមាន÷ ១-ក្រុងបាត់ដំបង, ២-ស្រុកឯកភ្នំ, ៣-ស្រុកបាណន់, ៤-ស្រុកសង្កែ, ៥-ស្រុករតនមណ្ឌ, ៦-ស្រុកសំឡូត។
ការអង្កេតនិងស្រាវជ្រាវលើគោលដៅទាំង ០៦ ស្រុក ត្រូវបានយកមកធ្វើជាបទបង្ហាញលើ ១១ ចំណុចរួមមាន÷
១-តម្លៃទំនិញនិងសេវាកម្មក្នុងតំបន់មានការកើនឡើងធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ។
២-ធ្វើឱ្យតម្លៃអចលនទ្រព្យ(ដីផ្ទះ.ហាង.អគារ.ជាដើម) ក្នុងតំបន់មានការកើនឡើងខ្ពស់។
៣-ការវិយោគរបស់ជនបរទេសក្នុងអាជីវកម្មទេសចរណ៍មិនបានផ្ដល់ឱកាសការងារច្រើនដល់ប្រជាជនក្នុងសហគមន៍។ ៤-ការចំណាយរបស់ទេសចរមិនបានផ្តល់ផលប្រយោជន៍ទាំងស្រុងដល់ប្រជាជននិងសហគមន៍របស់អ្នក។
៥-វិស័យទេសចរណ៍បានជំរុញឱ្យមានការកើនឡើងនូវលំហូរវប្បធម៌បរទេសមកក្នុងតំបន់។
៦-កំណើនទេសចរធ្វើឱ្យមានការកើនឡើងនូវអំពើអសន្តិសុខ។
៧-កំណើនទេសចរធ្វើឱ្យមានការកើនឡើងនូវការជួញដូរផ្លូវភេទនិងកុមារ។
៨-កំណើនទេសចរធ្វើឱ្យមានការកកស្ទះពិបាកធ្វើ ដំណើរក្នុងតំបន់របស់អ្នក។
៩-កំណើនទេសចរធ្វើឱ្យមានការបំពុលបរិស្ថាន(កើនឡើងកាកសំណល់រឹង.រាវ)។
១០-កំណើនទេ សចរធ្វើឱ្យបាត់សោភ័ណ្ឌភាពនិងខូចទ្រង់ទ្រាយដើម (ការកើនឡើងនូវសំណង់អាគារខ្ពស់ៗ)។
១១-កំណើនទេសចរធ្វើឱ្យមា នសំណឹក(ប្រាង្គប្រាសាទនានា)។
ក្នុងបទបង្ហាញនៃផលប៉ះពាល់ ក្រសួងបានសំណូមពរជំរុញការធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ (វប្បធម៌ប្រពៃណីទំនៀមទម្លាប់ កីឡា សាសនា។ ពង្រឹងការគ្រប់គ្រងសំរាមកាកសំណលរឹងរាវ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានប្រសើរជាងពេលមុន។ ត្រូវជំរុញដល់ការផ្សព្វផ្សាយនិងគាំទ្រផលិតផលរបស់សហគមន៍និងប្រជាជនក្នុងតំបន់ ដើម្បីបង្កើនកម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តបន្ថែម។ ពង្រឹងគុណភាពនិងសមត្ថភាពបុគ្គលិកបម្រើសេវាកម្មទេសចរណ៍។ បង្កើនការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់និងប្រសើរជាងមុន។ ពង្រឹងការថែទាំនិងជួសជុលផ្លូវគមនាគមន៍ទៅកាន់តំបន់ទេសចរណ៍ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ខេត្តបាត់ដំបងគឺជាខេត្តដែលមានទឹកដីធំលំដាប់ទី៥ (១១,៧៤៨គីឡូម៉ែត្រការ៉េស្ថិតនៅទិសពាយ័ព្យនៃព្រះរាជណាចក្រកម្ពុជា ចំងាយ ២៩១ គ.ម ពីរាជធានីភ្នំពេញ។ មានព្រំប្រទល់៖-ខាងជើង៖ ខេត្តបន្ទាយមានជ័យ,-ខាងលិច៖ ខេត្តប៉ៃលិននិងប្រទេសថៃ (ខេត្តច័ន្ទបុរី.ត្រាតនិងស្រៈកែវ,ខាងកើត៖ខេត្តសៀមរាបនិងបឹងទន្លេរសាប,ខាងត្បូង៖ខេត្តពោធិ៍សាត់។
សណ្ឋានដីបែងចែកជា ៣តំបន់៖ តំបន់ខ្ពស់, តំបន់វាលរាប, និងតំបន់ទំនាបជាប់បឹងទន្លេសាប និងមានច្រកព្រំដែនចំនួន ៥ ក្នុងនោះច្រកព្រំដែនអន្តរជាតិមានចំនួន ០២។
ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរដូចជាប្រាង្គ ប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មកម្រ ប្រវត្តិសាស្ត្រសម័យ លោកម្ចាស់ និងអាណានិគម ហើយក្រៅពីនេះនៅមានប្រាសាទបុរាណ.ដងស្ទឹង.ភ្នំ.ព្រៃព្រឹក្សា.បឹងបួរ.ទន្លេ.សត្វចតុបាទ.សត្វគ្រប់ប្រភេទបង្ករលក្ខណៈជារមណីយដ្ឋានទេសចរណ៍វប្បធម៌.ប្រវត្តិសាស្ត្រ.ធម្មជាតិជាសក្តានុពលបម្រើឲ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តស្រាវជ្រាវនិងសម្រាកលំហែកាយដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ក្នុងនោះមាន÷រមណីយដ្ឋានទេសចរណ៍មាន២២ទីតាំង,សហគមន៍និងអេកូទេសចណ៍ មាន០៤ទីតាំង,សារមន្ទីរមាន០២ទីតាំង,គោលដៅទេសចរណ៍មាន៥៤ទីតាំង,ទេសចរណ៍សាសនាមាន២៩ទីតាំង,កសិទេសចរណ៍មាន០៤ទីតាំង សរុបគោលដៅមាន ១១៥ទីតាំង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ