ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ជិះកង់ ម៉ូតូ និងបើកកង់បី ដឹកសមាជិកហែក្បួនឃោសនាបោះឆ្នោត ក្នុងក្រុងស្វាយរៀង
ឯកឧត្តម ឌី វិជ្ជា បានជិះកង់ ជិះម៉ូតូ ជាពិសេស បានបើករ៉ឺម៉កកង់បីដោយខ្លួនឯងដឹកសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាហែក្បួនឃោសនាបោះឆ្នោតនៅពាសពេញក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍នេះ។ ព្រឹកថ្ងៃសៅរ៍នេះ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ។

ក្នុងទឹកមុខញញឹមយ៉ាងរីករាយ ឯកឧត្តម ឌី វិជ្ជា បានបង្ហាញពីភាពសាមញ្ញ និងស្និតស្នាលជាមួយសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់នៅក្នុងការហែក្បួនឃោសនាបោះឆ្នោតនៅក្នុងក្រុងស្វាយរៀង។ វត្តមានរបស់ឯកឧត្តម ឌី វិជ្ជា នេះ ធ្វើឲ្យសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង មានភាពកក់ក្តៅ និងបានចូលរួមហែក្បួនឃោសនាយ៉ាងសប្បាយរីករាយ ភ្លេចអស់ការនឿយហត់ទាំងឡាយ។

គួរបញ្ជាក់ថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ ខេត្តស្វាយរៀង ក៏ដូច រាជធានីភ្នំពេញ និងខេត្តដទៃៗទៀតដែរ បានបើកយុទ្ធនាការឃោសនាធំ ដោយមានអ្នកចូលរួមប្រមាណជាង១ម៉ឺន៥ពាន់នាក់ឯណោះដែលដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញក្តីរំពឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ១០០% ពោល គឺ៥អាសនៈលើ៥អាសនៈតែម្តងនៅក្នុងខេត្តស្វាយរៀងនេះ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក