ព័ត៌មានជាតិ
សកម្មភាពថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប
សៀមរាប ៖ នាព្រឹកថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានរៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួបលើកទី ៧២ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣) និង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_10-15-40.jpg)
ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅតំបន់ឃុងយ្យូ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកសមាជិកាក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្ត ប្រធាន និង សមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនខេត្ត មន្ទីរ អង្គភាព ក្រុង សង្កាត់ ព្រមទាំងអស់លោកលោកស្រីជាសមាជិក សមាជិកា មកពីសាខាបក្សមន្ទីរ អង្គភាព និង សង្កាត់ទាំង១២ ប្រមាណ ជា២ម៉ឺន២ពាន់នាក់ ដោយរួមការដង្ហែក្បួនយុទ្ធនាការរបស់សមាជិកបក្សស្រុកទាំង១១ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_12-46-15-1024x682.jpg)
បន្ទាប់ពីបានស្តាប់ និង ទស្សនាការផ្សាយផ្ទាល់នូវសន្ទរកថានយោបាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ក្នុងមិទិ្ទញខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និង ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ របស់សមាជិកសមាជិការួចមក មានប្រសាសន៍នោះសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_12-46-19-1024x682.jpg)
ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផេះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ។ សម្តេចបានថ្លែងថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និង ការពារប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយ ចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឲ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_12-46-17-1024x682.jpg)
សម្តេចបានបន្តទៀតថា ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យ ចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ កម្ពុជាបាននឹងកំពុងចូលរួមដោយស្មើភាព និង ស្មើសិទ្ធិ ក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និងសកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗ ជាយុវជនជំនាន់ក្រោយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_12-46-14-1024x682.jpg)
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលមានគណបក្សនយោបាយចំនួន១៨ចូលរួម ដោយឡែកខេត្តសៀមរាប មានគណបក្សនយោបាយ ចំនួន១៤គណបក្សដែលបានចូលរួម។ ក្នុងនោះដែរសម្តេចក៏មានសង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត និង មជ្ឈដ្ឋានផ្សេងៗទៀត និង ធ្វើឲ្យសកម្មភាព ក្នុងដំណាក់ការយុទ្ធនាការឃោសនា ក៏ដូចនៅពេលបោះឆ្នោត និង ក្រោយពេលបោះឆ្នោត នឹងអនុវត្តត្រឹមត្រូវតាមច្បាប់ និង នីតិវិធីដែលបានកំណត់ ព្រមទាំងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្នុងជំហរគោរពសិទ្ធិសេរីភាព ឆន្ទៈ និង ផលប្រយោជន៍របស់ប្រជាជនជាម្ចាស់ឆ្នោត ព្រមទាំងជំរុញដល់សមាជិកបក្សទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_17-36-26-1024x682.jpg)
ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការប្រកាសយ៉ាងឧឡារិក ក្នុងការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នៅខេត្តសៀមរាប ។ ក្នុងក្បួនហែបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជននៅតាមបណ្តា ស្រុក ឃុំទូទាំងខេត្តសៀមរាប ក៏បានធ្វើពិធីដង្ហែយ៉ាងអធិកអធម ដោយមានការលាយឡំទៅនឹងសម្លេងឧគ្ឃោសនស័ព្ទ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹម សារអត្ថន័យ នៃគោលនយោបាយរបស់គណបក្ស ហើយក្បួនដង្ហែទាំងនោះ ក៏បានដង្ហែឆ្ពោះទៅកាន់សង្កាត់ ឃុំរៀងៗខ្លួនផងដែរ។ មធ្យោបាយចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនោះមានរថយន្តតូច ធំចំនួន ៥៧០គ្រឿង ម៉ូតូចំនួន ២ពាន់១៣០គ្រឿង ម៉ូតូរ៉ឺម៉ក់ ចំនួន ៣៦០គ្រឿងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_10-15-40-2.jpg)
ក្នុងយុទ្ធនាការនៅថ្ងៃដំបូង យើងសង្កេតឃើញមានការដង្ហែក្បួនយុទ្ធនាការឃោសនា របស់គណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ។ តាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ក្រៅពី គណបក្សប្រជាជន គណបក្សនយោបាយផ្សេងទៀត និងធ្វើការដង្ហែក្បួនរបស់ខ្លួនទៅតាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានកំណត។ សូមបញ្ជាក់ផងដែរថា ចំនួនគណបក្សនយោបាយដែលមានក្នុងខេត្តចំនួន១៤គណបក្ស ដែលមានឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣តែប៉ុណ្ណោះ៕
ដោយ ៖ គឿនវេត
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_12-46-16-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_12-46-18-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-01_17-36-25-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?