ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បើកយុទ្ធនាការឃោសនា យ៉ាងអធិកអធម
គ.ជ.ប កំណត់ឱ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រយៈពេល ២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែកសម្រាប់ខេត្តរតនគិរី នៅថ្ងៃបើកយុទ្ធនាការ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់ខ្លួនយ៉ាងអធិកអធម។
យុទ្ធនាការនេះមានការអញ្ជើញចូលរួមពី លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តរតនគិរី, លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី, លោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំគណបក្សដង្ហែក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយមានការចូលរួមពីសមាជិកគណបក្ស សកម្មជនយុវជនបក្ស និងប្រជាពលរដ្ឋ អាជីវករ ដែលមានការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។
ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឱ្យដឹងថា ខេត្តរតនគិរី មានចំនួន ៩ក្រុងស្រុក ៥០ឃុំសង្កាត់ ស្មើនឹង ២៤៣ភូមិ ហើយមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតចំនួន ១១៧ ៦៥៧នាក់ និងការិយាល័យបោះឆ្នោតនៅទូទាំងខេត្តចំនួន ២៩៥ការិយាល័យ។
ខេត្តរតនគិរី មានគណបក្សនយោបាយចំនួន១២ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖ ១. គណបក្សខ្មែរតែមួយ (គ.ខ.ម) ឈរលេខរៀងទី២, ២. គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) ឈរលេខរៀងទី៣, ៣. គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ) ឈរលេខរៀងទី៤, ៤. គណបក្សស្ត្រីដើម្បីស្ត្រី (ស.ដ.ស) ឈរលេខរៀងទី៧, ៥. គណបក្សខ្មែរឈប់ក្រ (គ.ខ.ឈ.ក) ឈរលេខរៀងទី៨, ៦. គណបក្សហ៊្វុនស៊ិនប៉ិច (រ.រ.ជ.ក.ឯ.អ.ស.ស) ឈរលេខរៀងទី៩, ៧. គណបក្សធម្មាធិបតេយ្យ (គ.ធ) ឈរលេខរៀងទី១០, ៨. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ឈរលេខរៀងទី១១, ៩. គណបក្សបំណងពលរដ្ឋ (គ.ប.ព) ឈរលេខរៀងទី១២, ១០. គណបក្ស យុវជនកម្ពុជា (គ.យ.ក) ឈរលេខរៀងទី១៦, ១១. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (គ.ជ.ប.ក) ឈរលេខរៀងទី១៧, ១២. គណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) ឈរលេខរៀងទី១៨។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការរកសម្លេងឆ្នោតនេះ គឺមានតែ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ទូទាំងខេត្តរតនគិរី ដោយមានសមាជិក សមាជិកា និងអ្នកគាំទ្រចូលរួមចំនួន ១៥ ១៤១នាក់ ក្នុងនោះមានស្រីចំនួន ៥ ៧៦៤នាក់។ មានទាំងក្បួនរថយន្តចំនួន ១ ០៩៩គ្រឿង ម៉ូតូចំនួន ៥ ៨៣៥គ្រឿង និងមធ្យោបាយផ្សេង ចំនួន ៧៤គ្រឿង អមដោយមានឧបករណ៍បំពងសំឡេងកងរំពង ផ្សព្វផ្សាយលើគោលនយោបាយ ជូនដល់មហាជនទូទៅ។
យុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការណ៍ ពីតំណាងគណបក្សនយោបាយនានា ជាពិសេស ការការពារសន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំងមានសមត្ថកិច្ចរបស់ខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការឃោសនា ប្រព្រឹត្តទៅដោយរលូន៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់